កីឡាករជម្រើសជាតិកម្ពុជាដ៏ឆ្នើម ចាន់ វឌ្ឍនាកា ត្រូវបានគេដឹងថា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចេញទៅលេងឲ្យក្លឹប Fujieda MYFC នៅលីគបាល់ទាត់ជប៉ុនលំដាប់ទី ៣ នាពេលខាងមុខនេះ ។

Image may contain: 1 person, outdoor

យ៉ាងណាក្តី មិនទាន់បានចេញទៅជប៉ុនផង ជីតារបស់កីឡាករបាល់ទាត់វ័យក្មេងរូបនេះ បានទទួលមរណភាពមុននេះបន្តិច បើយោងតាមការបង្ហោះរបស់គណនី Facebook របស់ខ្លួន ។ អតីតកីឡាកររបស់ក្លឹបបឹងកេតអង្គររូបនេះ បានបង្ហោះសារខ្លីជាមួយនឹងរូបថតដោយមានអត្ថន័យថា «តាតែងសួរចៅពេលណាទៅជប៉ុន ម្ដេចមិនចាំមើលចៅលេងលីគនៅឆាកអន្តរជាតិមួយប្រកួតសិនបានអត់ ពេលនេះតាទៅចោលចៅហើយ» ។ វាជារឿងដ៏គួួរឲ្យរន្ធត់មួយសម្រាប់កីឡាករវ័យក្មេងរូបនេះ ហើយអ្នកគាំទ្រជាច្រើនក៏បានចូលរួមរំលែកទុក្ខ Idol ក្នុងដួងចិត្តពួកគេដែរ ។

Image may contain: 4 people, people sitting

គួរបញ្ជាក់ដែរថា ការប្រកួតក្នុងស្រុកចុងក្រោយគេបង្អស់របស់ ចាន់ វឌ្ឍនាកា គឺជាការប្រកួតរវាងក្លឹបបឹងកេតអង្គរ និង ក្លឹបឡាវ Lao Toyota ៕ រិទ្ធី

Image may contain: 1 person, sunglassesImage may contain: 1 person, playing a sport and outdoorImage may contain: 2 people, people standing and childImage may contain: 5 people, people smiling, people sitting and child

ប្រភព៖ pmhotnews