សព្វថ្ងៃនេះមានមនុស្សជាង ៣០% បានជួបនឹងបញ្ហាគ្មានកូន ប៉ុន្តែមិនមែនគ្មានវិធីដោះស្រាយនោះទេ គ្រាន់តែត្រូវចំណាយពេលព្យាបាលរយៈពេលយូរបន្តិច។ វិធីសាស្ត្រព្យាបាលបញ្ហាគ្មានកូនមានលក្ខណៈផ្សេងៗគ្នា ហើយវិធីមួយដែលប្រសើរជាងគេ, សាមញ្ញ និងមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺជាងគេគឺ វិធីសាស្ត្រព្យាបាលដោយខ្លួនឯងនៅផ្ទះ ព្រោះវាមិនផ្តល់ផលប៉ះពាល់ដល់ផ្នែកផ្សេងៗទៀតនៃរាងកាយ។

ប្រសិនបើអ្នកជួបនឹងបញ្ហាគ្មានកូន អ្នកគ្រាន់តែត្រូវថែរក្សាខ្លួនឯងឲ្យបានល្អ ហើយទទួលទានអាហារឲ្យបានទៀងពេលជារៀងរាល់ថ្ងៃ។ នៅក្នុងករណីមួយចំនួន ប្រសិនបើអត្រានៃការគ្មានកូនមិនថយចុះទេ គួរទៅប្រឹក្សាជាមួយនឹងវេជ្ជបណ្ឌិត។ ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនអាចជួយដោះស្រាយបញ្ហាគ្មានកូនបាន៖

ទឹកក្តៅ

ទឹកក្តៅជាឱសថព្យាបាលដ៏មានប្រសិទ្ធភាព និងល្អបំផុត។ ការទទួលទានទឹកក្តៅអាចជួយបង្កើនដល់ការផលិតសរីរាង្គ។ ទទួលទានទឹកក្តៅ ១កែវជារៀងរាល់ថ្ងៃ។ វាក៏អាចជួយសម្រួលដល់ចរាចរណ៍ឈាមផងដែរ។

ទឹកក្តៅក៏ត្រូវបានគេយកទៅប្រើប្រាស់ក្នុងការព្យាបាលការឈឺចាប់, ហើម និងការឆ្លងមេរោគ។ ទឹកក្តៅជាឱសថដ៏សក្តិសិទ្ធិក្នុងការព្យាបាលជំងឺផ្សេងៗ។ វេជ្ជបណ្ឌិតជាច្រើននិយាយថា គួរប្រើទឹកក្តៅនេះជាឱសថព្យាបាល។ ឱសថនេះអាចព្យាបាលបញ្ហាគ្មានកូនរបស់បុរស និងស្ត្រីបាន។

អាហារដែលគួរជៀសវាង និងគួរបរិភោគ

អ្នកដែលជួបនឹងបញ្ហាគ្មានកូនត្រូវជៀសវាងអាហារមួយចំនួន។ ជៀសវាងការទទួលទានកាហ្វេ, តែខ្មៅ, ជាតិស្រវឹង, ជក់បារី, ស្ករស និងអាហារផ្អាប់ ព្រោះវាអាចបណ្តាលឲ្យមានបញ្ហា។ អ្នកក៏ត្រូវការជៀសវាងអាហារសមុទ្រផងដែរ។ គួរបែរមកទទួលទានទឹកដោះគោ, ទឹកឃ្មុំ, ប្រូម៉ាស់ដុំសៗធ្វើពីទឹកដោះគោជូរ និងបាយ។ ទទួលទានផ្លែឈើ និងបន្លែឲ្យបានច្រើន។ ព្យាយាមធ្វើឲ្យខ្លួនឯងសប្បាយរីករាយ កុំឲ្យមានភាពតានតឹងក្នុងចិត្ត។

ទទួលទានផ្លែឈើផ្អែមៗ និងទំពាំងបាយជូរគ្រៀម ព្រោះវាអាចមានប្រយោជន៍ច្រើនដល់ការផលិតសរីរាង្គឲ្យមានភាពរឹងមាំឡើង។ សូម្បីតែអាហារហិរៗ និងអាហារចៀនក៏មិនគួរទទួលទានផងដែរ។ អ្នកក៏អាចទទួលទានគ្រាប់ស្លា រៀងរាល់ពេលទទួលទានអាហាររួច។ វាមានអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះអ្នកដែលជួបនឹងបញ្ហាគ្មានកូន។ ព្យាយាមទទួលទានអាហារណាដែលសម្បូរជាតិកាល់ស្យូមខ្ពស់។

ផ្លែត្រប់

ផ្លែត្រប់ជាឱសថប្រឆាំងនឹងអុកស៊ីតកម្ម។ ចម្អិនផ្លែត្រប់ រួចទទួលទានវាជាមួយទឹកដោះគោសល់ពីធ្វើប័រ។ វាជាឱសថដ៏ប្រសើរបំផុត និងសក្តិសិទ្ធិបំផុតសម្រាប់ព្យាបាលបញ្ហាស្ត្រីគ្មានកូន។ ទទួលទានវាឲ្យបានរយៈពេល ២-៣ ខែ។ អ្នកនឹងទទួលបានលទ្ធផលល្អ។ ផ្លែត្រប់ជាប្រភេទបន្លែសាមញ្ញបំផុត។ វាអាចមាននៅតាមផ្ទះ និងនៅតាមផ្សារ។ វាជាឱសថល្អ និងងាយរកបាន។ គួរទទួលទានផ្លែត្រប់ស្រស់។

ភក់

តើអ្នកជឿទេភក់ជាឱសថព្យាបាលបញ្ហាគ្មានកូនរបស់បុរស និងស្ត្រី។ វាជាឱសថដ៏សក្តិសិទ្ធិ និងងាយរកសម្រាប់ព្យាបាលបញ្ហាគ្មានកូន។ លាបភក់លើពោះ និងសរីរាង្គប្រដាប់ភេទ។ ប្រើវាឲ្យបានម្តងក្នុង ១ថ្ងៃរយៈពេល ២-៣ខែ។ វានឹងជួយឲ្យសរីរាង្គត្រជាក់។

ស្រូវសាលីបៃតង

វាជាឱសថព្យាបាលបញ្ហាគ្មានកូន។ យកស្រូវសាលីបៃតងនេះទៅចម្រាញ់យកទឹក។ ទទួលទាន២ដងក្នុង១ថ្ងៃ រយៈពេលពី ២០ថ្ងៃ ទៅ ២៥ថ្ងៃ។ វានឹងកាន់តែប្រសើរបំផុត ប្រសិនបើទទួលទានឲ្យបានមុន ៣០នាទី ក្រោយទទួលទានអាហាររួច។ លាយទឹកស្រូវសាលីបៃតង ៥០មីលីលីត្រជាមួយទឹក ២០០មីលីលីត្រ។ វាពិតជាងាយស្រួលរកខ្លាំងណាស់។ ប្រសិនបើអ្នកគ្មានទឹកស្រូវសាលីបៃតងស្រស់ទេ អ្នកអាចប្រើម្សៅស្លឹកស្រូវសាលី។

ចំពោះម្សៅស្លឹកស្រូវសាលីនេះ អ្នកត្រូវទទួលទានកន្លះស្លាបព្រាកាហ្វេក្នុង១មួយថ្ងៃ។ ហើយអ្នកក៏អាចលាយម្សៅស្លឹកស្រូវសាលីលាយជាមួយនឹងអាហារ ឬទឹកផ្លែឈើដែលអ្នកកំពុងទទួលទាន។ វាជាឱសថដ៏មានប្រសិទ្ធភាពក្នុងការជួយផលិតទឹកកាម និងលាងសម្អាតខ្លួនប្រាណឲ្យបានល្អ៕

ប្រភព៖ ខ្មែរប្រពៃ