ក្រោមសន្ធឹកនៃការរិះគន់ថា ការស្ថាបនាផ្លូវ ថ្នល់ និងស្ពាននៅប្រទេសកម្ពុជាមិនសូវមានគុណភាព ពីព្រោះរុំព័ទ្ធដោយអំពើពុករលួយជាប្រព័ន្ធរហូតដល់មានពាក្យចំអកថា « ផ្លូវធ្វើជាប់ » ឬ « ចាក់ស្ដើង ស៊ីក្រាស់ » ព្រមទាំងមានភាពធូររលុងលើការទប់ស្កាត់រថយន្ដដឹកជញ្ជូនលើសកម្រិតទម្ងន់កំណត់ផងនោះ នាឆ្នាំ២០១៦កន្លងទៅ ក្រសួងសាធារណការ និងដឹកជញ្ជូនបានចំណាយថវិកាជាតិអស់ចំនួនជាង៦លានដុល្លារអាមេរិក ទៅលើការងារជួសជុល និងថែទាំផ្លូវ ថ្នល់ ស្ពាន ។

mopw-1

ព័ត៌មានច្បាស់ការណ៍បានឲ្យដឹងថា កាលពីចុងឆ្នាំ២០១៦កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្ទេរឥណទានថវិកាចំនួន២៥ ០០០លានរៀល ពីជំពូក៦៩ (ចំណាយមិនបានគ្រោងទុក) នៃខ្ទង់ចំណាយមិនទាន់បែងចែកមកជំពូក៦១ (សេវាកម្ម) ជូនក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់ទូទាត់ចំណាយលើការងារជួសជុល និងថែទាំផ្លូវ ថ្នល់ ស្ពាន នៅក្នុងឆ្នាំ២០១៦ ៕

ប្រភព៖ dtn7