ភ្នំពេញ ៖ បុរសពីនាក់ ចេញពីផឹកស៊ីស្រវឹង ឃើញនារីម្នាក់ ដើរតែម្នាក់ឯងទាំងយប់ បានលួងលោម យកទៅរំលោភរហូតបានសម្រេច ត្រូវនារីរងគ្រោះ ប្ដឹងសមត្ថកិច្ច អោយឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពរួច ដែលហេតុការនេះ បានកើតឡើង កាលពីវេលាម៉ោង ១១ និង៤០យប់ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងការដ្ឋានក្រឡុកស៊ីម៉ង់ត៍ ក្រុមហ៊ុនម៉ុងរិទ្ធី ស្ថិតនៅភូមិប្រកា សង្កាត់
ព្រៃស ខណ្ឌដង្កោ ។

Image may contain: one or more people and people standing

ជនសង្ស័យដែលជាអ្នក ធ្វើសកម្មភាពរំលោភ នារីរងគ្រោះ រហូតបានសម្រេច មានឈ្មោះ សុខ ពិសី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរព្រូឡានក្រឡុកស៊ីម៉ង់ត៍ ក្រុមហ៊ុនម៉ុងរិទ្ធី ស្នាក់នៅភូមិកើតហេតុខាងលើ និងបក្សពួកមានឈ្មោះ វុន វុទ្ធី ភេទប្រុស អាយុ២៩ឆ្នាំ ធ្វើការនិង
ស្នាក់នៅជាមួយគ្នា ។

ចំណែកជនរងគ្រោះ មានឈ្មោះ ឆ រ ភេទស្រី អាយុ២៤ឆ្នាំ មុខរបរលក់ផ្លែឈើ ស្នាក់នៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មាន ពីជនរងគ្រោះ បានអោយដឹងថា មុនពេលកើតហេតុ រូបគាត់បានទៅផឹកស៊ីជា មួយ មិត្តភក្តិមួយក្រុម មានស្រីមានប្រុស នៅផ្សារឯករាជ្យ៣ ។ លុះពេលផឹកស៊ីស្រវឹងហើយ រូបគេបានឲ្យមិត្តភក្កិប្រុសម្នាក់ ជិះម៉ូតូមួយគ្រឿង ជូននាងទៅលេង ផ្ទះមិត្តភក្តិម្នាក់ទៀត ដែលនៅក្បែរក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍ ក្រុមហ៊ុនម៉ុងរិទ្ធី ។

Image may contain: one or more people, people sitting, child, grass, outdoor and nature

ខណៈពេលមិត្តភក្កិជូន ទៅដល់ផ្លូវចូល ការដ្ឋានក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍ ដែលជាកន្លែងស្ងាត់ រូបនាងក៏ឲ្យមិត្តភក្កិ ត្រឡប់ទៅវិញ
ហើយបានចុះដើរ តែម្នាក់ឯង ចូលទៅផ្ទះមិត្តភក្កិ ប៉ុន្តែពេលដើរចេញទៅ បានបន្តិចស្រាប់តែ លេចមុខជនសង្ស័យ ពីរនាក់ខាងលើ ជិះម៉ូតូពីរគ្រឿង មកសួថាអូនស្រីទៅណានឹង យប់ជ្រៅហើយ ដើរតែម្នាក់ឯង ហើយផ្ទះដល់ណា អោយបងជូនទៅទេ ពេលនោះនាងបានឆ្លើយតប ទៅវិញថា ខ្ញុំទៅលេងផ្ទះមិត្តភក្តិ ដែលនៅក្បែរការដ្ឋានក្រឡុកស៊ីម៉ង់ត៍ ម៉ុង រិទ្ធី គាប់ជួនជនសង្ស័យ ជាអ្នកធ្វើការនៅក្នុងការដ្ឋាន ក្រឡុកស៊ីម៉ង់ត៍ដែរ ក៏បានហៅឲ្យជិះម៉ូតូទៅជាមួយ គេជូនទៅផ្ទះ ។

ប្រភពដដែល បន្តទៀតថា ពេលដែលឃើញជនសង្ស័យ និយាយសួរនាំ គួរឲ្យទុកចិត្ត ក៏បាន យល់ព្រម ឡើងជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ស ពាក់ស្លាកលេខ គ ៧៥៦១ កណ១ របស់ឈ្មោះ សុក ពិសី ចំណែកឈ្មោះវុន វុទ្ធី ជិះម៉ូតូមាកMSX ពណ៍សលាយខ្មៅ ពាក់ស្លាកលេខ ត្បួងឃ្មុំ 1.D ៤៩៤០ ជិះមកតាមក្រោយ ។

Image may contain: 2 people, selfie and closeup

បន្ទាប់ពីឡើងជិះម៉ូតូជាមួយ ជនសង្ស័យហើយ ជនសង្ស័យទាំងពីរនាក់នោះ មិនបានជួននាងទៅផ្ទះមិត្តភក្កិទេ បែរជាដឹករូបនាង ទៅកន្លែងស្ងាត់ នៅមាត់ប្រឡាយទឹក រួចអោយនាងចុះពីលើម៉ូតូ ស្រាប់តែឈ្មោះសុក ពិសី បានធ្វើសកម្មភាព ចាប់រំលោភនាងរហូតបានសម្រេច ដោយឈ្មោះ វុន វុទ្ធី ជាអ្នកឈរមើលផ្លូវ ។

លុះពេលធ្វើសកម្មភាពរំលោភបានសំរេចហើយ ជនសង្ស័យបានគំរាម មិនអោយប្រាប់អ្នកណាទេ បើហ៊ានប្រាប់ គេនឹងសម្លាប់ចោល ។ បន្ទាប់មកជនសង្ស័យ បានដឹកនាងយកទៅដាក់ នៅប៉ុស្តិ៍យាម នៅមុខការដ្ឋានក្រឡុកស៊ីម៉ង់ត៍រួច ពួកគេក៏ចូលការដ្ឋាន ធ្វើដូចជាមិនដឹងរឿងអីទាំងអស់ ។

នៅមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា រូបគេពិតជាបាន ធ្វើសកម្មភាពរំលោភសេពសន្ថវៈ ទៅនារីរងគ្រោះ ពិតប្រាកដមែន ពេលដែលបានចម្លើយសារភាព របស់ជនសង្ស័យទាំង២នាក់ សមត្ថកិច្ចបានបញ្ជូនពួកគេ ទៅកាន់អធិការដ្ឋាន ខណ្ឌដង្កោដើម្បីចាត់ការបន្ត។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

Image may contain: 2 people, stripes

Image may contain: 2 people, people standing

ប្រភព៖ kbn-live