ក្រោយពីផ្ទេរទៅកាន់ក្លឹបថ្មី Fujieda MYFC របស់លីគលំដាប់ទី៣ប្រទេសជប៉ុនជាផ្លូវការរួចមកខ្សែប្រយុទ្ធឆ្នើមវ័យក្មេងរបស់កម្ពុជា ចាន់ វឌ្ឍនាកា បានបង្ហាញពីគោលបំណងនិងក្ដីសង្ឃឹមរបស់ខ្លួនយ៉ាងមុតមាំផងដែរក្នុងការជួយក្រុមសម្រាប់រដូវកាលថ្មីខាងមុខនេះ។

ទន្ទឹមនឹងការទៅដល់ដីថ្មីនៃប្រទេសជប៉ុននេះដែរ អតីតខ្សែប្រយុទ្ធបឹងកេតអង្គរូបនេះបានបង្ហើបពីក្ដីសង្ឃឹមនិងការតាំងចិត្តរបស់គេថានឹងខិតខំប្រឹងប្រែងដើម្បីជួយក្រុមឲ្យបានឡើងទៅលេងនៅក្នុងលីគលំដាប់ទី២វិញ ដោយក្នុងនោះកីឡាករដែលមានស្រុកកំណើតនៅខេត្តកំពតរូបនេះបាននិយាយថា “ខ្ញុំជឿជាក់យ៉ាងខ្លាំងថា Fujieda នឹងអាចឡើងទៅលេងនៅ J2 (លីគលំដាប់ទី២វិញ) នៅពេលបញ្ចប់រដូវកាលនេះ ហើយអ្វីទាំងអស់នេះគឺជាសមិទ្ធផលដ៏សំខាន់មួយដែលខ្ញុំចង់បានក្នុងអំឡុងពេលដែលខ្ញុំកំពុងលេងនៅទីនេះ” វឌ្ឍនាកា បន្ថែម។

សូមបញ្ជាក់ផងដែរថា ចាន់ វឌ្ឍនាកា គឺជាកីឡាករដំបូងគេបង្អស់របស់កម្ពុជាដែលបានឈានជើងទៅលេងក្នុងលីគលំដាប់កំពូលប្រទេសជប៉ុន៕

Image may contain: 2 people, people sitting

Image may contain: 5 people, people standing, suit and indoor

Image may contain: 1 person, standing

ប្រភព៖ kqube