អ្នកលេងគុនខ្មែរឆ្លងដែន ធឿន ធារ៉ា បានប្រើផ្លែកែងផ្តួលជើងខ្លាំងថៃ Petchtongchai Sor.seubsak ឲ្យសន្លប់ត្រឹមទឹកទី២ក្នុងព្រឹត្តិការណ៍ Max Muay Thai កាលពីថ្ងៃទី១២ ខែកុម្ភៈ នៅប្រទេសថៃ។ តាមរយៈកែងឆ្វេងរបស់ ធារ៉ា បានធ្វើឲ្យកីឡាករថៃ ត្រូវអាជ្ញាកណ្តាលរាប់ពីរដងក្នុងទឹកទី១។

Image may contain: 3 people



អ្នកលេងគុនខ្មែរមកពីក្លិបក្រសួងកសិកម្ម ធឿន ធារ៉ា បានប្រើកែងឆ្វេងបុកកាណូតទៅលើផ្ទៃមុខកីឡាករថៃPetchtongchai Sor.seubsak ដើម្បីឲ្យអាជ្ញាកណ្តាលរាប់ពីរដងក្នុងទឹកទី១។ ប៉ុន្តែជំនួបដ៏ស្វិតស្វាញក្នុងទឹកទី១នេះ ធារ៉ា ក៏ត្រូវបានកីឡាករថៃវាយឲ្យដួល៣ដងផងដែរ។

ក្រោយអាជ្ញាកណ្តាលរាប់ពីរដងទៅលើកីឡាករថៃ Petchtongchai Sor.seubsak បានធ្វើឲ្យការប្រកួតកាន់តែជក់ចិត្ត និងស្វិតស្វាញកាន់តែខ្លាំង។ គ្រាន់តែស្នូរជួងទឹកទី២បានចាប់ផ្តើមភ្លាមកីឡាករថៃបានដើរចូលរួចប្រើជើងស្តាំទាត់មួយទំហឹងទៅលើ ធារ៉ា។ ប៉ុន្តែកីឡាករកម្ពុជារូបនេះបានគេចផុតយ៉ាងល្អ បន្ទាប់មករូបគេបានប្រើកែងបុកកាណូតទៅលើផ្ទៃមុខកីឡាករថៃឲ្យសន្លប់នៅដើមទឹកទី២តែម្តង។

អ្នកលេងគុនខ្មែរឆ្លងដែន ធឿន ធារ៉ា មានកម្ពស់១,៧៨ម៉ែត្រធ្លាប់ឆ្លងកាត់ការប្រកួតចំនួន៥៥ដង ឈ្នះ៤០ដង និងចាញ់១៥ ចំណែកកីឡាករថៃ Petchtongchai Sor.seubsak បានកម្ពស់១,៧៥ម៉ែត្រ ធ្លាប់ឆ្លងកាត់ការប្រកួតចំនួន៦៥ក្នុងនោះឈ្នះ៤៦ សើ្ម២ដង និងចាញ់១៧ដង៕

Image may contain: one or more people

Image may contain: 2 people

ប្រភព៖ ថ្មីៗ