ផ្ទៃមុខសស្អាតគ្មានមុន គឺជាក្ដីសុបិន្តដែលនារីគ្រប់រូបតែងតែស្រម៉ៃចង់បាន ទន្ទឹមនឹងគ្នានេះផងដែរ ដើម្បីទទួលបានលទ្ធផលល្អបែបនេះ វាមិនមែនជាការងាយស្រួលទេ តែកុំទាន់អស់សង្ឃឹម យើងសូមណែនាំឱ្យស្គាល់ជាមួយរូបមន្តធម្មជាតិដ៏ពិសេស បង្កើតឡើងដោយគ្រឿងផ្សំតែ ៤មុខប៉ុណ្ណោះ។

គ្រឿងផ្សំ៖

– ម្សៅរមៀត
– ទឹកឃ្មុំ
– ទឹកផ្កាកុលាប
– បន្ទាលកន្ទុយក្រពើ

ការណែនាំ៖

សូមចាក់សាច់បន្ទាលកន្ទុយក្រពើ ២ស្លាបព្រាកាហ្វេ ជាមួយម្សៅរមៀតមួយចិប ទឹកឃ្មុំ ៤ទៅ៥ដំណក់ និងទឹកផ្កាកុលាប ៤ដំណក់ ចូលទៅក្នុងកូនចានស្អាតមួយ។ សូមធ្វើការច្របល់គ្រឿងផ្សំទាំងអស់បញ្ចូលគ្នាឱ្យបានសព្វចូលគ្នាល្អ។

សូមលាបល្បាយមួយនេះទៅលើស្បែករបស់អ្នក ហើយរក្សាវាទុករយៈពេល១យប់ ប្រសិនបើអ្នកមានអារម្មណ៍ថាមិនស្រណុក អ្នកអាចលាងជម្រះវាបន្ទាប់ពីរងចាំបាន៣០នាទី រួចលាងសម្អាតវាជាមួយទឹកក្តៅឧណ្ហៗ៕

ផ្តល់សិទ្ធិដោយ៖ ខ្មែរប្រពៃ