Loading...

សត្វដំរីរោមក្រាស់ Woolly Mammoth បានផុតពូជអស់រយៈពេលជាង ៤ ០០០ឆ្នាំមកហើយ ប៉ុន្តែឥឡូវនេះ ក្រុមអ្នកវិទ្យាសាស្ត្រអះអាងថា សត្វប្រភេទនេះ នឹងអាចកើតមានឡើងវិញ នៅលើផែនដី ក្នុងរយៈពេល ២ឆ្នាំទៀត។

Image may contain: outdoor and nature

Loading...

គួរឲ្យដឹងថា ដំរីរោមក្រាស់ប្រភេទនេះ បានដើរត្រាច់ចរ នៅឯវាលឥតដើមឈើ នៃតំបន់ស៊ីបេរី (Siberia) មុនពេលដែលមនុស្សសម័យបុរាណ ប្រហែលជាបានដេញប្រមាញ់វា រហូតដល់ផុតពូជអស់។

បច្ចុប្បន្ន គម្រោងមួយដែលគ្រោងធ្វើឲ្យដំរីរោមក្រាស់ Woolly Mammoth មានជីវិតរស់នៅលើផែនដីនេះវិញ បានបង្ហាញឲ្យដឹងថា នៅក្នុងរយៈពេល២ឆ្នាំទៀត ពូជដំរីដែលមានមាឌធំសម្បើមនេះ អាចនឹងត្រូវបានបង្កើតឡើង ជាប្រភេទកូនកាត់រវាង ដំរីអាស៊ី និង ដំរី Mammoth ហើយគេប្រហែលជាឲ្យឈ្មោះវាថា «Mamephant»។ វានឹងត្រូវបង្កើតឡើងពី DNA ដែលស្រង់ចេញពីសាកសពដំរី Mammoth កក ដែលគេបានរក្សាទុកជាយូរ៕

No automatic alt text available.

No automatic alt text available.

Image may contain: text

Image may contain: outdoor

ប្រភព៖ sabay

Loading...