រាជធានីភ្នំពេញ៖ បើយោងតាមទិន្នន័យការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ (ចាប់ពីថ្ងៃទី ២១-២៧ ខែកុម្ភៈ ឆ្នាំ ២០១៧) របស់ក្រសួងធនធានទឹកបានឲ្យដឹងថា ចាប់ពីថ្ងៃទី ២៣-២៥ ខែកុម្ភៈ ឆ្នាំ ២០១៧ អាចនឹងមានភ្លៀងកក់ខែក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស។

ករណីមានភ្លៀងកក់ខែនេះ បង្កឡើងដោយ កម្ពុជាកំពុងទទួលរងនូវជ្រលងសម្ពាធខ្ពស់និងមូសុងឦសាន ដូច្នេះសូមបងប្អូនទាំងអស់ជ្រាប់ព័ត៌មាន ពិសេសបងប្អូនប្រជាកសិករទាំងអស់ រួសរាន់ប្រមូលដាក់ឲ្យបានទាន់ពេលវេលា៕

ប្រភព៖ kqube

Loading...