ប៉ុន្មានម៉ោងមុននេះ មានការចែករំលែកព័ត៌មានតៗគ្នាស្តីអំពីសកម្មភាពស្រង់វត្តមានសិស្សតាមស្នាមមេដៃ ជាមួយឧបករណ៍ស្កេនទំនើប ដែលធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមានការភ្ញាក់ផ្អើលតែម្តង ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ដើម្បីត្រួតពិនិត្យវត្តមានប្រចាំថ្ងៃរបស់កូនសិស្ស សាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាពក្រុងព្រះសីហនុ បានចាប់ផ្តើមបំពាក់នូវឧបករណ៍ស្កេនមេដៃតាមប្រព័ន្ធកុំព្យូទ័រ ដែលដូចគ្នាទៅនឹងការបំពាក់ឧបករណ៍ស្កេនមេដៃ សំរាប់បុគ្គលិក កម្មករ នៅតាមបណ្តាក្រុមហ៊ុន និងរោងចក្រធំៗមួយចំនួនផងដែរ ។

ពិតណាស់ នេះប្រហែលជាលើកទី១ហើយ ដែលមានការបំពាក់ឧបករណ៍ស្កេនមេដៃសំរាប់ត្រួតពិនិត្យវត្តមាន និងអវត្តមានរបស់កូនសិស្ស នៅក្នុងវិទ្យាល័យខាងលើនេះប៉ុណ្ណោះ ៕

Image may contain: one or more people and people standing

Image may contain: 1 person, standing

Image may contain: one or more people and people standing

រូបភាពហ្វេស៊បុក (Sam Aun Chea)