ជាការពិតណាស់ យើងទាំងអស់គ្នាប្រើទូរស័ព្ទស្មាតហ្វូនគ្រប់ពេលវេលា ។ នេះជាទង្វើមួយដ៏អាក្រក់បំផុត ជាពិសេសបើសិនយើងប្រើវានៅពេលយប់ ។ អ្នកជំនាញជាច្រើនបានព្រមានថា អ្នកគួរមានការប្រុងប្រយ័ត្ន និងចៀសវាងប្រើទូរស័ព្ទស្មាតហ្វូនក្នុងពេលរាត្រី ព្រោះពន្លឺពណ៌ខៀវចេញពីទូរស័ព្ទអាចបង្កបញ្ហាសុខភាពធ្ងន់ធ្ងរ ។

ប្រើប្រាស់ស្មាតហ្វូននៅពេលយប់បណ្តាលឱ្យកើតបញ្ហាសុខភាព ៣មុខ៖

១. ខូចភ្នែក

យោងតាមអ្នកជំនាញបានឱ្យដឹងថា ការត្រូវនឹងពន្លឺខៀវពីទូរស័ព្ទនៅពេលយប់ អាចបណ្តាលឱ្យខូចរេទីណា (បាត់បង់សមត្ថភាពមើលឃើញអ្វីដែលនៅចំពីមុខអ្នក) ។ ហើយវាក៏នាំឱ្យកើតជំងឺភ្នែកឡើងបាយផងដែរ ។

២. គេងមិនបានគ្រប់គ្រាន់

ពន្លឺខៀវរំខានដល់ការផលិតមេឡាតូនីន (អរម៉ូនជួយឱ្យគេងលក់) ។ កង្វះអរម៉ូននេះធ្វើឱ្យអ្នកគេងមិនបានគ្រប់គ្រាន់ ។ គេងមិនបានគ្រប់គ្រាន់បណ្តាលឱ្យកើតបញ្ហាសុខភាពដូចជា ៖

  • ជំងឺបេះដូង និងសរសៃឈាមបេះដូង
  • ខ្សោយការចងចាំ
  • អារម្មណ៍តានតឹង
  • ស្បែកចាស់
  • ឡើងគីឡូ ។

៣. ងាយប្រឈមនឹងជំងឺមហារីក

ការត្រូវនឹងពន្លឺច្រើននៅពេលយប់ ជាលទ្ធផលនាំឱ្យគេងមិនលក់ ហើយងាយនឹងកើតជំងឺមហារីកសុដន់ និងប្រូស្តាតបំផុត ។ អរម៉ូនមេឡាតូនីនជួយប្រឆាំងអុកស៊ីតកម្ម និងមហារីក ។ ពន្លឺខៀវបានកាត់បន្ថយការផលិតអរម៉ូនមួយនេះ៕ ប្រភព៖ ខ្មែរប្រពៃ

Loading...