គេហទំព័រ CNBC ផ្សព្វផ្សាយកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧កន្លងទៅថ្មីៗ ដោយដកស្រង់ពីទស្សនាវដ្តី Hurun បានឲ្យដឹងថា ក្នុងចំណោមមហាសេដ្ឋីចិនជាង២០០នាក់ ដែលមានទ្រព្យសម្បត្តិសរុបស្មើនឹងប្រមាណជាង៥០០ពាន់លានដុល្លារអាមេរិកនោះ គឺមានចំនួនជាង១០០នាក់ ជាសមាជិកសភា និងចំនួន៩៧នាក់ផ្សេងទៀត ជាសមាជិកពិគ្រោះយោបល់ប្រជាជនចិន ដែលប្រមូលផ្តុំដោយថ្នាក់ដឹកនាំធំៗរបស់គណបក្សកុម្មុយនិស្តចិន។

របាយការណ៍របស់ទស្សនាវដ្តី Hurun បានឲ្យដឹងថា ក្នុងចំណោមសមាជិកសភាចិនជាង១០០នាក់ដែលជាប់ឈ្មោះជាមហាសេដ្ឋីនោះ គឺភាគច្រើនជាក្រុមអ្នកប្រកបរបរជំនួញ មិនមែនជាអ្នកនយោបាយចាស់វស្សាអ្វីឡើយ។

Image may contain: crowd

យោងតាមគេហទំព័រ Theconversation បានផ្សព្វផ្សាយឲ្យដឹងថា លោក Wang Jianlin ដែលជាមន្ត្រីយោធានាឆ្នាំ១៩៧០ និងក្លាយជាសមាជិកគណបក្សកុម្មុយនិស្តចិននាឆ្នាំ១៩៧៦ មានទ្រព្យសម្បត្តិចំនួនជាង១៤,១ពាន់លានដុល្លារអាមេរិក និងលោក Zong Qinghou ជាសមាជិកសភា Congress ចិនតាំងពីឆ្នាំ២០០២ មានទ្រព្យសម្បត្តិចំនួនជាង១១,២ពាន់លានដុល្លារអាមេរិក៕

ប្រភព៖ dtn7

Loading...