សេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ ប្រទេសកូរ៉េខាងត្បូងបានសម្រេចចាប់ផ្តើមដំឡើង និងដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីលធុន THAAD របស់សហរដ្ឋអាមេរិក ដើម្បីត្រៀមទប់ទល់ទៅនឹងកម្មវិធីអាវុធមីស៊ីលរបស់ប្រទេសកូរ៉េខាងជើងជាបណ្តើរៗហើយនៅលើទីតាំងដីវាយកូនហ្គោលមួយកន្លែងដែលទើបទិញបានពីក្រុមហ៊ុន Lotte Group ឋិតក្នុងតំបន់ Seongju នៃខេត្ត Gyeongsang ភាគខាងជើង មានចម្ងាយប្រមាណជិត៣០០គីឡូម៉ែត្រពីទីក្រុង Seoul ក្នុងគម្រោងទឹកប្រាក់ជាង១ពាន់លានដុល្លារអាមេរិក។

Image may contain: outdoor

ក្រុមហ៊ុន Lotte Group របស់កូរ៉េខាងត្បូងបានប្រកាសឲ្យដឹងកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ម្សិលមិញថា សាខាលក់រាយចំនួន៤កន្លែងរបស់ក្រុមហ៊ុននៅប្រទេសចិន ត្រូវបានរដ្ឋាភិបាលចិនបញ្ជាឲ្យបិទទ្វារអាជីវកម្ម ដើម្បីបង្ហាញនូវការប្រឆាំងតបត ឬសងសឹកពីសំណាក់រដ្ឋាភិបាលចិនទៅនឹងក្រុមហ៊ុនដែលបានលក់ទីតាំងដីមួយកន្លែងទៅឲ្យរដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូងដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីលធុន THAAD របស់សហរដ្ឋអាមេរិកនៅលើទឹកដីប្រទេសកូរ៉េខាងត្បូងទប់ទល់នឹងកម្មវិធីកាំជ្រួចមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។

No automatic alt text available.

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Lotte Group បានឲ្យដឹងថា ក្រុមហ៊ុនមានសាខាលក់រាយរហូតដល់ចំនួន១១៥នៅប្រទេសចិន ដែលអាចប្រមូលប្រាក់ចំណូលបានយ៉ាងតិចចំនួន២,៦ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ខណៈក្រុមហ៊ុនបានដាក់ទុនវិនិយោគប្រមាណ៨,៧ពាន់លានដុល្លារអាមេរិកនៅលើទីផ្សារប្រទេសចិនចាប់តាំងពីអំឡុងឆ្នាំ១៩៩៤ ។ ឥឡូវនេះ ចិនកំពុងដាក់ទណ្ឌកម្មទីផ្សារមកលើក្រុមហ៊ុន បន្ទាប់ពីក្រុមហ៊ុនបានសម្រេចលក់ដីឲ្យទៅរដ្ឋាភិបាលកូរ៉េខាងត្បូងសម្រាប់ដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីលធុន THAAD របស់សហរដ្ឋអាមេរិករួចមក។

No automatic alt text available.

ប្រព័ន្ធខែលការពារមីស៊ីលធុន THAAD (Terminal High Altitude Area Defense) របស់សហរដ្ឋអាមេរិកមានទម្ងន់ជិត១តោន ប្រវែង៦,១៧ម៉ែត្រ ក្នុង១ដើម អាចបាញ់បានរយៈចម្ងាយជាង២ ០០០ គីឡូម៉ែត្រ ក្នុងកម្រិតល្បឿនជាង១ម៉ឺនគីឡូម៉ែត្រក្នុង១ម៉ោង (ពោលគឺ អាចបាញ់ដល់ទឹកដីប្រទេសចិនក្នុងរយៈពេលប្រមាណ១២នាទី និងដល់ទឹកដីប្រទេសកូរ៉េខាងជើងក្នុងរយៈពេលប្រមាណ០២នាទី)៕ ប្រភព៖ DTN7

Loading...