Loading...

Galaxy S8/S8 Plus កាន់តែក្លាយជាប្រធានបទក្តៅ ដោយពេលនេះបានធ្លាយរាងជាច្រើនសន្លឹក បង្ហាញបច្ចេកវិទ្យាថ្មីនៅផ្នែកខាងក្រោយនៃស្មាតហ្វូន។

បើតាមរូបបែកធ្លាយដែលបង្ហោះដោយវិបសាយ Slashleaks បង្ហាញថាផ្នែកខាងក្រោយ Galaxy S8/S8 Plus បំពាក់ដោយបច្ចេកវិទ្យាថ្មីមួយគឺ ប៊ូតុង Fingerprint សិនស័រនៅខាងស្តាំកាមេរ៉ា។

Loading...

ចំណែកប៊ូតុង Home ទោះបីត្រូវដកចេញ ក៏នៅអាចមើលឃើញលើអេក្រង់ទូរសព្ទងងឹត ងាយស្រួលប្រើប្រាស់ សម្រាប់អ្នកដែលធ្លាប់សាំនឹងប៊ូតុង Home ផុសកាលពីមុន។

S8/S8 Plus រំពឹងថានឹងត្រូវបំពាក់បច្ចេកវិទ្យាជំនួយការវ័យឆ្លាតថ្មីឈ្មោះ Bixby AI ផលិតដោយ Viv Lab ដែលជាក្រុមហ៊ុនបង្កើតឡើងដោយអតីតបុគ្គលិកផលិត Siri លើ iPhone ហើយត្រូវ Samsung ទិញយកកាលពីឆ្នាំមុន។ យ៉ាងណានេះគ្រាន់តែចចាមអារ៉ាមដែលលេចឮកន្លងមក ទាល់តែរង់ចាំដល់ថ្ងៃ ២៩ ខែមីនា ទើបដឹងថាស្មាតហ្វូនទាំងពីររបស់ Samsung មានរូបរាងនិងបំពាក់បច្ចេកវិទ្យាពិសេសយ៉ាងណាប្រាកដ៕

ប្រភព៖ sabay

Loading...