អនាគតរបស់ Mesut Ozil កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ទោះបីជាខាងក្លឹប Arsenal បានផ្ដល់ប្រាក់ប្រចាំសប្ដាហ៍២៨ម៉ឺនផោន ក្នុងមួយអាទិត្យ ដើម្បីឲ្យរូបគេបន្តនៅជាមួយក្លឹប ខណៈសាមីខ្លួនបានបដិសេធសំណើនេះរួចទៅហើយ។

កុងត្រារបស់ខ្សែបម្រើជម្រើសជាតិអាល្លឺម៉ង់បច្ចុប្បន្ន នឹងត្រូវផុតកំណត់ក្នុងរដូវកាលក្រោយនេះហើយៗពេលនេះក្លឹបមានមូលដ្ឋាននៅទីក្រុងឡុងដុង ភ័យខ្លាចរូបគេនឹងចេញពីកីឡដ្ឋាន Emirate ក្នុងរដូវក្ដៅនេះ។ តាមប្រភព Mirror ក្លឹបបានបន្ថែមប្រាក់ឈ្នួលប្រចាំសប្ដាហ៍ឲ្យទៅ Ozil ប៉ុន្តែសាមីខ្លួនកីឡាករបានបដិសេធ។

បច្ចុប្បន្នកីឡាករជម្រើសជាតិឥន្ទ្រីដែកមួយនេះ ទទួលបានប្រាក់ឈ្នួលប្រចាំសប្ដាហ៍ ១៤០០០០ផោន ប៉ុន្តែរូបគេអាចទទួលបានប្រាក់ច្រើនជាងនេះទៅទៀត ទោះបីជា Arsenal បានយល់ព្រមចំណាយលុយប្រចាំសប្ដាហ៍បំបែកកំណត់ត្រារបស់ក្លឹបក៏ដោយ។

ក្រៅពី Ozil នៅមាន Alexis Sanchez, និង Alex Oxlade-Chamberlain ក៏ត្រូវបានគេរាយការណ៍ថា ចង់ចាកចេញដោយមិនព្រមទទួលយកតម្លៃខ្លួនប្រចាំសប្ដាហ៍នេះផងដែរ។ Chelsea និង Man Utd មានព័ត៌មានជាប់ទាក់ទងក្នុងការទិញយក Sanchez ខណៈពេល Juventus និង PSG ក៏បានចូលខ្លួនមកដេញថ្លៃកីឡាករជម្រើសជាតិឈីលីរូបនេះដែរ៕

ប្រភព៖ kqube