ក្រុមបុរាណវិទូបានលើករូបចម្លាក់ស្ដេចអេហ្ស៊ីប Pharaoh អាយុកាលជាង ៣០០០ឆ្នាំដែលគេចាត់ទុកថាជាការរកឃើញដ៏សំខាន់បំផុតមួយមិនធ្លាប់មានចេញពីរណ្ដៅភក់។

ក្រុមអ្នកជំនាញនៅសង្កាត់ Souq al-Khamis នៃទីក្រុងកៃរ៉ូ បានប្រើប្រាស់រថយន្តស្ទូចលើកកំណាត់ដងខ្លួនរូបចម្លាក់ទម្ងន់ ៣តោន ដែលគេជឿថាវាបានពិពណ៌នាអំពីស្ដេច Pharaoh Ramses II ។

ការរកឃើញមិននឹកស្មាននេះ ធ្វើឡើងដោយក្រសួងបុរាណវិទ្យានៅក្បែរប្រាសាទ Ramese II ជាទីក្រុង Heliopolis បុរាណ។ ក្រុមអ្នកស្រាវជ្រាវអេហ្ស៊ីប និងអាល្លឺម៉ង់និយាយថា ចម្លាក់ទាំងមូលមានប្រវែងប្រមាណ ៧,៩ម៉ែត្រ បានរៀបរាប់ពីស្ដេចខាងលើដែលគ្រប់គ្រងអេហ្ស៊ីបកាលពីជាង ៣ពាន់ឆ្នាំមុន។

ប្រភពក្រសួងដដែលបញ្ជាក់ថា បំណែករូបចម្លាក់នឹងត្រូវយកទៅផ្គុំគ្នានៅសារមន្ទីរអេហ្ស៊ីប កណ្ដាលទីក្រុងកៃរ៉ូ មុនពេលបញ្ជូនទៅកាន់សារមន្ទីរធំ Grand Egyptian Museums នៅក្បែរ Giza Pyramids។ ស្ដេច Ramses ជាស្ដេចដ៏មានអំណាចបំផុតនៅអេហ្ស៊ីបសម័យបុរាណ។

ព្រះអង្គបានដឹកនាំកងកម្លាំងទាហានជាច្រើន និងពង្រីកអាណាចក្រអេហ្ស៊ីបចាប់ពីប្រទេសស៊ីរីភាគខាងកើត ទៅ ប្រទេស Nubia ភាគខាងត្បូង។ ព្រះអង្គគ្រប់គ្រងប្រទេសចាប់ពីឆ្នាំ ១២៧៩ ដល់១២១៣មុនគ.ស៕ ប្រភព៖ sabay

Image may contain: one or more people and outdoor

Image may contain: one or more people and outdoor

Image may contain: one or more people and outdoor

Image may contain: one or more people and outdoor

Image may contain: one or more people, people standing and outdoor]

Image may contain: one or more people, outdoor and nature

Image may contain: 1 person, standing and outdoor

Image may contain: 2 people, people standing and outdoor

Image may contain: 2 people, outdoor

Image may contain: 1 person, outdoor and nature

Image may contain: one or more people, shoes and outdoor

Image may contain: one or more people and outdoor