Loading...

រហូតមកទល់ពេលនេះ មានរយៈពេលជិត១សប្ដាហ៍ហើយ ដែលក្រុម FC Barcelona បានវាយបកឈ្នះ Paris Saint-Germain ៦-១ នៅ UEFA Champions League វគ្គ១៦ក្រុម ជើងទី២ ដែលធ្វើឲ្យក្រុមជើងឯកបារាំង ធ្លាក់ចេញពីពានរង្វាន់កំពូលអឺរ៉ុប ទោះបីជើងទី១ ឈ្នះ ៤-០។

អាជ្ញាកណ្ដាលសញ្ជាតិអាល្លឺម៉ង់ Deniz Aytekin រងការរិះគន់ធ្ងន់ធ្ងរ ក្នុងការប្រកួតដែល Barca ឈ្នះ PSG ៦-១ នៅកីឡដ្ឋាន Nou Camp ស្ទើរមិនគួរឲ្យជឿ។ ប៉ុន្តែម្សិលមិញ ក្លឹប PSG បានផ្ញើលិខិតទៅ UEFA ដោយរៀបរាប់៨ចំណុចមិនគប្បី ក្នុងការកាត់ក្ដីរបស់អាជ្ញាកណ្ដាល Deniz Aytekin។ ៨ចំណុចនោះគឺ៖

Loading...

១. Javier Mascherano ដៃប៉ះបាល់នៅតង់ទី១

Image may contain: one or more people, people playing sports, stadium and outdoor

២. គួរតែឲ្យកាតលឿង Gerard Pique ទី២ បន្ទាប់ពីទាញ Edinson Cavani

No automatic alt text available.

៣. Neymar ធ្វើពុតដើម្បីបានបាល់ពិន័យ១១ម៉ែត្រដំបូងឲ្យក្រុម Barcelona

Image may contain: one or more people, people playing sports and stadium

៤. Neymar ទាក់ជើង Marquinhos

Image may contain: one or more people, people playing sports, stadium and outdoor

៥. Luis Suarez ធ្វើពុតដួល – មិនបានបាល់ពិន័យ១១ម៉ែត្រ និងមិនបានកាតលឿង

Image may contain: one or more people, people playing sports and outdoor

៦. Gerard Pique ដៃប៉ះបាល់ក្នុងប្រអប់គ្រោះថ្នាក់នាទី៧៨ មិនឲ្យបាល់ពិន័យ១១ម៉ែត្រ

Image may contain: one or more people and people playing sports

៧. Mascherano បង្កកំហុសលើ Angel De Maria ក្នុងប្រអប់គ្រោះថ្នាក់ មិនឲ្យបាល់ពិន័យ១១ម៉ែត្រ

Image may contain: stadium

៨. Suarez ធ្វើពុតដួលជាលើកទី២ អាជ្ញាកណ្ដាលផ្ដល់បាល់ពិន័យ១១ម៉ែត្រឲ្យ Barcelona។

Image may contain: one or more people and people playing sports

យ៉ាងណាក្ដី ខាងលើនេះគឺគ្រាន់តែជាលិខិតរិះគន់ដល់ការកាត់ក្ដីរបស់អាជ្ញាកណ្ដាលប៉ុណ្ណោះ ហើយបើតាមប្រធានក្លឹប PSG លោក Nasser Al Khelaifi បានឲ្យដឹងថា ក្លឹបមិនទាមទារឲ្យមានការប្រកួតឡើងវិញនោះទេ ទោះបីជាមានការដាក់ញត្តិស្នើក៏ដោយ៕ ដកស្រង់ពី៖ news.sabay

Loading...