ស្តៅត្រូវបានគេស្គាល់ថា វាមានដើមកំណើតមកពីក្នុងប្រទេសឥណ្ឌា ហើយវាក៏ត្រូវបានទទួលភាពពេញនិយមបំផុត នៅក្នុងការទទួលទានផ្កា និងស្លឹករបស់វាជាអាហារ។ ស្តៅមានការលូតលាស់ល្អទោះនៅក្នុងពេល ដែលមានគ្រោះរាំងស្ងួតបន្តិចក៏ដោយ។ ព្រមជាមួយនឹងរសជាតិឈ្ងុយឆ្ងាញ់ ស្តៅក៏នៅមានផលប្រយោជន៍ជាច្រើនយ៉ាងទៀតដូចជា៖

Image may contain: food

គុណសម្បត្តិខាងផ្នែកជីវជាតិ៖
ស្តៅជាអាហារកំពូលយ៉ាងពិសេស ក្នុងបរិមាណ ១០០ក្រាម ផ្តល់ថាមពលដល់រាងកាយ ៧៦គីឡូកាល់ឡូរី រួមមានជាតិទឹក ៧៧,៩ក្រាម កាបូអ៊ីដ្រាត១២,៥ក្រាម ប្រូតេអ៊ីន ៥,៤ក្រាម ជាតិខ្លាញ់ ០,៥ក្រាម ជាតិសរសៃ២,២ក្រាម ជាតិកាល់ស្យូម ៣៥៤មីលីក្រាម ផូស្វ័រ ២៦មីលីក្រាម ជាតិដែក ៤,៦មីលីក្រាម បេតាការ៉ូទីន ៣៦១១មីក្រូក្រាម(mcg) វីតាមីនB1 0,0៦ មីលីក្រាម វីតាមីនB2 ០.០៧មីលីក្រាម និងវីតាមីនC ១៩៤មីលីក្រាម។

លក្ខណៈសម្បត្តិខាងព្យាបាលរោគ៖
១. ផ្កាខ្ចីៗរបស់ស្តៅ ជួយព្យាបាលអាការៈពិសក្នុងឈាម ហៀរសំបោរ ឈឺបំពង់ក
២. ត្រួយ វាជួយព្យាបាលជំងឺឬសដូងបាត ព្យាបាលពិសក្នុងតម្រងនោម
៣. សំបកខ្ចីៗ អាចព្យាបាលជំងឺគ្រុនផ្តាសាយ រាគរូស បង្កើនចំណង់អាហារ
៤. ទងរបស់វា អាចព្យាបាលជំងឺគ្រុនចាញ់
៥. សាច់បន្ទាប់ពីសំបកអាចជួយព្យាបាលអាការៈរលាកក្នុងប្រម៉ាត់
៦. ជ័រ របស់វាអាចជួយព្យាបាលអាការៈពិសក្តៅគ្រប់ប្រភេទ
៧. ស្នូលខាងក្នុងដើមស្តៅ ក៏អាចជួយធ្វើឱ្យសរសៃឈាមមានដំណើរការល្អ បន្ថយស្លេស ក្អួត
៨. ឫសវាជួយព្យាបាលជំងឺរលាកស្បែក បន្ថយកំហាក ដែលមាននៅក្នុងទ្រូងផងដែរ
៩. ស្លឹក និងផ្លែ ប្រើជាថ្នាំសំលាប់សត្វល្អិត
១០. សារធាតុចត់ៗរបស់ស្តៅ អាចប្រើជាថ្នាំកាពារជំងឺបេះដូង
១១. សំបកនៅជុំវិញឫសរបស់វា ជួយបន្ថយជំងឺអាឡែកស៊ីស្បែក បំបាត់ក្អក ក្អួត
១២. ប្រេងចម្រាញ់ចេញពីផ្លែស្តៅ ត្រូវបានប្រើប្រាស់ ដើម្បីព្យាបាលជំងឺនៅលើស្បែក និងថ្នាំសម្លាប់សត្វល្អិត បានយ៉ាងមានប្រសិទ្ធភាព។

Image may contain: food

វិធីប្រើ និងការកំណត់នៃបរិមាណប្រើប្រាស់៖
• អាចធ្វើជាថ្នាំបង្កើនចំណង់អាហារបាន ដោយគ្រាន់តែនាំយកផ្ការបស់វា ទៅជ្រលក់ទឹកក្តៅ រួចយកទឹកនោះមកលាយជាមួយទឹកដូងស្រស់ ឬយកសំបកវាប្រហែល១ក្តាប់ដៃ ស្ងោរជាមួយទឹក២កូនពែង រួចទទួលទានម្តង១/២ពែងក្នុង១ថ្ងៃ។
• ប្រើជាថ្នាំសម្លាប់សត្វល្អិត ដោយគ្រាន់តែយកថ្នាំ Azadirachin មកផ្សំជាមួយនឹង ស្លឹកស្តៅស្រស់ ចំនួន៤គីឡូក្រាម រំដេងចាស់២គីឡូក្រាម ស្លឹកគ្រៃ៤គីឡូក្រាម។ នាំវត្ថុទាំងនេះមកដំ ឬចិញ្ច្រាំឱ្យល្អិត លាយជាមួយទឹក២០លីត្រ ត្រាំ១យប់ រួចយកទឹកដែលបានត្រាំនោះ១លីត្រ មកផ្សំលាយទឹកធម្មតា ២០០លីត្រ ហើយដាក់ក្នុងប្រដាប់បាញ់ថ្នាំសម្លាប់សត្វល្អិតនៅលើ បន្លែក្នុងចម្ការជាការស្រេច នោះបន្លែនឹងរីកធំធាត់បានល្អ និងគ្មានគ្រោះថ្នាក់ ដល់អ្នកបរិភោគឡើយ។

Image may contain: plant, nature and food

ប្រការគួរប្រុងប្រយ័ត្ន៖
• ហាមទទួលទានចំពោះមនុស្ស ដែលមានសម្ពាធឈាមទាប ព្រោះស្តៅវាទៅជួយ កាត់បន្ថយសម្ពាធ ដើម្បីកុំឱ្យឡើងខ្ពស់ បើនៅតែបរិភោគវាទៀតឈាមនឹងកាន់តែចុះ ដែលអាចបណ្តាលឱ្យមានអាការ វិលមុខ ឬដួលសន្លប់បានយ៉ាងងាយ។
• ស្តៅមានជាតិល្វីង ដែលប្រើជាថ្នាំត្រជាក់ គួរប្រយ័ត្ននៅក្នុងការប្រើផង ព្រោះវាក៏អាចបង្កនាំឱ្យហើមពោះ ឬមានខ្យល់ក្នុងក្រពះបាន បើប្រើមិនបានត្រឹមត្រូវ។
• មិនអនុញ្ញាតិ្ត ចំពោះស្ត្រីដែលបំបៅដោះកូនទទួលទានទេ ព្រោះវាធ្វើឱ្យទឹកដោះចេញមិនបានល្អ។

Image may contain: plant and outdoor

ដកស្រង់ពីហ្វេសប៊ុក៖ Zei Kun