ជីវិតផ្លូវភេទ មិនត្រឹមតែផ្ដល់នូវ សេចក្ដីស្រណុកស្រួល សម្រាប់លោកអ្នក ប៉ុណ្ណោះទេ ប៉ុន្ដែវាក៏អាច មានផលប៉ះពាល់ផងដែរ ប្រសិនបើអ្នក បើកប្រតិបត្ដិការ គ្មានការប្រុងប្រយ័ត្ននោះ ។ ជាទូទៅគ្រោះដោយ អកុសល ទាំងនេះ គឺច្រើនកើតឡើងក្នុងខណៈ ពេលកំពុង រួមភេទដែលមានទីតាំង មិនប្រក្រតី ឬក៏សាហាវ ខ្លាំង
ពេក ។ ដូច្នេះ យើងគួរតែស្វែងយល់ គ្រោះថ្នាក់ដែលមានដូចខាង ក្រោមនេះ ៖

1-បញ្ហារមួលសាច់ដុំ ៖ ការរមួលសាច់ដុំកំភួនជើង គឺជាប្រភេទ របួសនៅក្នុងអំឡុងពេលរួមភេទដែលកើតឡើង ជាទូទៅដោយ សារតែការប្រើក្បាច់ប្លែកៗ និងពិបាកសម្របខ្លួនតាម ។ លោកអ្នកកុំព្យាយាម ប្រើក្បាច់ច្រើនខ្លាំងពេក លុះត្រាតែ អ្នកមានភាពប្រាកដ ច្បាស់ថា អ្នកទាំង២អាចប្រព្រឹត្ដទៅបាន ដោយគ្មានបង្ករបួសស្នាមដល់ខ្លួនប្រាណ ។ បើសិន អ្នកជួបបញ្ហានេះ អ្នកត្រូវយកកន្សែងឱ្យ ត្រជាក់មកស្អំ អាចបំបាត់ភាពឈឺចាប់ក្នុងរយៈ ពេលប៉ុន្មានម៉ោង ក្រោយមក ។ ម្យ៉ាងវិញទៀតអ្នកក៏ត្រូវប្រើឱសថជំនួយផងដែរ ។

2-ប្រដាប់ភេទមានការឈឺចាប់៖ ស្ដ្រីរួមភេទរមែងឈឺចាប់ នៅត្រង់ ប្រដាប់ភេទក្រោយពីប្រតិបត្ដិការរួច ។ ការឈឺចាប់ នេះអាចបណ្ដាល មកពីត្រដុសខ្លាំងៗពេក ដោយ សារតែមានជាតិ រំអិលមិនគ្រប់គ្រាន់ ដែលច្រើន កើតមានញឹកញាប់ នៅពេលពួកគេ ឈានដល់វ័យ អស់រដូវ ។ លោកអ្នកគួរផ្ដល់ ពេលវេលាបបោស អង្អែលឱ្យបានយូរ បន្ដិច ដែលវិធីនេះអាចជួយឱ្យ ស្ដ្រីផលិតទឹករំអិលបានគ្រប់គ្រាន់ សម្រាប់ ទទួល យកអាវុធដ៏រឹង របស់អ្នកបាន ដោយគ្មានបញ្ហា ឬក៏អ្នកអាចប្រើទឹក រំអិលជាជំនួយក៏បានដែរ ។ ម្យ៉ាងទៀតអ្នកអាច ទៅពិគ្រោះជាមួយ វេជ្ជបណ្ឌិត ជំនាញ ដើម្បីធ្វើការព្យាបាល ឱ្យបាន ត្រឹមត្រូវ ប្រសិនបើអ្នក តែងតែឈឺចាប់ក្នុង អំឡុងពេលរួម ភេទ ឬក៏ក្រោយពីប្រតិបត្ដិការរួច ។
ជួនកាលការឈឺចាប់ទាំងនេះ អាចបណ្ដាល មកពីជំងឺឆ្លងតាម ប្រដាប់ភេទ ឬក៏រន្ធនោម ។ ជំងឺឆ្លងអាច បង្កឱ្យរលាក ប្រដាប់ភេទ ដែលរមែង តែងតែភាយក្លិនអាសោច និងឈឺត្រង់ប្រដាប់ភេទ ។ ប្រសិនបើជួបបញ្ហា នេះសូមទៅរក សេវាកម្មថែទាំសុខភាពឱ្យ បានម៉ត់ចត់ ដើម្បី ព្យាបាលឱ្យទាន់ពេលវេលា ។

3-ប្រដាប់ភេទរលាត់៖ ការដាច់រលាត់ទាំងនេះតែងតែកើតឡើង ចំពោះនារីគ្រប់រូបមិនអាចចៀសផុតនោះទេ ។ ការដាច់រលាត់ លើប្រដាប់ភេទបន្ដិចបន្ដួច អាច កើតឡើងនៅពេលការរួមរ័កដែល ប្រព្រឹត្ដទៅ ក្នុងរូបភាពកម្រោលពេក ខណៈ ពេលដែលពុំមានទឹ ករំអិលគ្រប់គ្រាន់ ។ ប៉ុន្ដែស្ដ្រីអាចគ្មាន អារម្មណ៍ឈឺចាប់នៅពេល ទទួលបានអារម្មណ៍ស្រណុក ស្រួលដល់កំពូល ។
ការដាច់រលាត់ បន្ដិចបន្ដួចវាអាចជាសះ ស្បើយឡើងវិញ ដោយខ្លួនឯង ប៉ុន្ដែប្រសិនបើវា មានលក្ខណៈ ធ្ងន់ធ្ងរ និងចេញឈាម នោះវាអាច បង្កគ្រោះថ្នាក់បាន ។ ដូច្នេះភាគីស្ដ្រីគួរតែស្វែង រកការព្យាបាលរបួស ទាំងនោះ ដើម្បីបង្ការជំងឺឆ្លងផ្សេងៗ ។ ប្រសិនបើមានទឹករំអិល គ្រប់គ្រាន់ វាគឺជាកត្ដាសំខាន់ដែលអាច ជួយកាត់បន្ថយការ ដាច់រលាត់បានច្រើនបំផុត ។

4-បញ្ហាអាវុធសម្ងាត់បាក់៖ វាមិនមែនបាក់ ឬដាច់ចេញពីគ្នាទេ គឺវា គ្រាន់តែរហែក កោសិកាលិង្គប៉ុណ្ណោះ ។ ប្រការនេះ វាកើតឡើង នៅពេលដែលអាវុធសម្ងាត់វា កំពុងសម្ដែង ឫទ្ធិឡើងរឹងដូចជាថ្ម ហើយត្រូវ បានប្រើប្រាស់វា ទាំងបង្ខំ តែស្ថានភាព បែបនេះ កម្រកើត មានណាស់ ។ ប៉ុន្ដែវាក៏អាចកើត មានដែរ ពិសេសអំឡុង ពេលប្រើ ក្បាច់វាយ ប្រហារទាំង កម្រោល និងជិតដល់ទីជម្រៅ ។ ប្រសិនបើវា កើតឡើង ចំពោះរូបអ្នក សូមទៅ កាន់មន្ទីរពេទ្យ ជាបន្ទាន់ មុនពេល ដែលវាកាន់តែ ធ្ងន់ធ្ងរកែលែងឡើង ។ ដើម្បីទទួលបានសុវត្ថិភាព និងភាពស្រណុកសុខស្រួល ក្នុងអំឡុងពេល រួមភេទអ្នកគួរតែ ប្រើក្បាច់ ធម្មតាៗបានហើយ ព្រោះយើងម្នាក់ៗ ចង់បានតែសេចក្ដី សុខស្រួល តែប៉ុណ្ណោះ ដូច្នេះមិន គួរប្រើក្បាច់ជ្រុលហួស ហេតុពេកនោះទេ។ ដកស្រង់ពីហ្វេសប៊ុក៖ ប្រជុំសិចនិងចំនេះដឹង

Image may contain: 1 person