រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា (គ.ជ.ប) បានបង្ហាញបញ្ជីឈ្មោះ ស្លាកសញ្ញាគណបក្សនយោបាយ ទាំង១២ដែលបានដាក់ពាក្យសុំចូលរួមក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះដើម្បីដាក់លើសន្លឹកឆ្នោត។

យោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ម្សិលមិញឲ្យដឹងថា គណបក្សទាំង១២នោះ រួមមាន ១. គណបក្សប្រជាជនកម្ពុជា ២.គណបក្សសង្គ្រោះជាតិ ៣.គណបក្សហ៊្វុស៊ិនប៉ិច ៤.គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៥.គណបក្សខ្មែររួបរួមជាតិ ៦. គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ

៧.គណបក្សសញ្ជាតិកម្ពុជា ៨.គណបក្សអំណាចខ្មែរ ៩. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ១០.គណបក្សយុវជនកម្ពុជា ១១.គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ១២ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ៕ ប្រភព៖ kqube

 

Loading...