Loading...

ប្រសិនបើអ្នកបារម្ភពីការលួចចូលមើលទូរស័ព្ទ iPhone របស់អ្នកតាមរយៈការបញ្ជូនរលកវិទ្យុ អ្នកមិនបាច់បារម្ភទៀតនោះទេ ព្រោះលោក Snowden អាចមានដំណោះស្រាយអោយអ្នកបាន ។

ថ្មីៗនេះលោក Snowden ដែលជាចារកម្មបំបែកទិន្នន័យសម្ងាត់របស់អាមេរិក និង អ្នកជំនាញហេកឃើ (hacker) មួយរូបទៀត គឺលោក Andrew Bunnie បានបង្កើតស្រោមទូរស័ព្ទមួយអាចធ្វើតេស្តចាប់រលកវិទ្យុស៊ីញាល់បាន ។ លោកបានបន្ថែមថា គេអាចលួចចូលមើលទិន្នន័យទូរស័ព្ទអ្នកបានដដែលបើទោះជាអ្នកបានកំណត់ airplane mode ក៏ដោយ ព្រោះវានៅតែមានរលកស៊ីញ៉ាល់មួយនេះ និងសីញ៉ាល់ GPS ក៏នៅដំណើរការដដែល ។

Loading...

Image may contain: 1 person, smiling

ឧបករណ៍ស្រោមទូរស័ព្ទនេះមានសារៈប្រយោជន៍ចំពោះអ្នកសារពត៌មាន និង អ្នកស៊ើបអង្កេតទូទៅ ដែលតែងចូលក្នុងស្ថានភាពគ្រោះថ្នាក់ដើម្បីយកព័ត៌មាន និង បំពេញការងារផ្សេងៗ ។ វាអាចទប់ស្កាត់ការលួចចូលមើលទិន្នន័យ និង ថតចម្លងឯកសារផ្សេងៗបានដែលកាលពីមុនមកគេអាចធ្វើការតាមដាននូវដំណើររបស់អ្នកនៅគ្រប់ទិសទីបានតាមរយៈការតាមដាន location ក្នុងទូរស័ព្ទអ្នកមិនអោយអ្នកដឹងខ្លួននោះទេ ។

No automatic alt text available.

លោកបានបន្ថែមថា ឧបករណ៍នេះគឺសំខាន់ណាស់សម្រាប់លោកជាពិសេសសុវត្ថិភាពរបស់លោក ។ ព្រោះលោកតែងខ្លាចនូវសេវាស៊ីញ៉ាល់ទូរស័ព្ទដៃដែលអាចត្រូវគេតាមដានពីរូបលោកបានគ្រប់ពេល ។ ចាប់តាំងពីឆ្នាំ ២០១៣ មកលោកមិនបានប្រើទូរស័ព្ទដៃដូចមនុស្សទូទៅនោះទេ ។ ការប្រើឧបករណ៍ទាំងនេះប្រៀបដូចជា លោកត្រូវគេភ្ជង់អាវុធ គ្រប់ពេលដូច្នោះដែរ នៅពេលធ្វើដំណើរ។

គួរបញ្ជាក់ថាឧបករណ៍ស្រោមទូរស័ព្ទនេះ កំពុងស្ថិតក្នុងជំហានរចនាម៉ូដនៅឡើយ។ អ្នកទាំងពីរសង្ឃឹមថានឹងដាក់បង្ហាញស្រោមទូរស័ព្ទនេះនៅឆ្នាំក្រោយ ។ ឧបករណ៍នេះនឹងបំពាក់គ្រឿងបង្គុំ និង កម្មវិធីសរសេរ Code បែប Open-source ៕ សុផល

ប្រភព៖ pmhotnews

 

Loading...