លោក Dana White ប្រធានកីឡាករប្រដាល់ UFC នឹងផ្តល់ប្រាក់ឲ្យ Floyd Mayweather និង Conor McGregor ៥០លានដុល្លារ (ម្នាក់២៥លានដុល្លារ) ដើម្បីត្រៀមព្រឹត្តិការណ៍ប្រកួតដ៏ធំរបស់ពួកគេ នៅប៉ុន្មានខែខាងមុខនេះ។

Image may contain: 1 person, standing and suitលោក Dana White ប្រធានកីឡាករប្រដាល់ UFC

កាលពីអង្គារម្សិលមិញ សារព័ត៌មាន FloCambat បានឲ្យដឹងថា Floyd នឹងឡើងសង្វៀនប្រដាល់ជាថ្មី ដោយត្រូវប៉ះជាមួយកំពូលអ្នកប្រដាល់ UFC កីឡាករ McGregor ក្នុងវិញ្ញាសាប្រដាល់សកល។ រីឯការប្រកួត នឹងអាចធ្វើឡើងនៅសង្វៀន T-Mobile Arena ទីក្រុង Las Vegas ថ្ងៃទី១០ ខែមិថុនា ខណៈដែលការប្រកួតនេះ ពួកគេបានព្រមព្រៀងគ្នា លើតម្លៃប្រកួតម្នាក់ ១០០លានដុល្លារសហរដ្ឋអាមេរិក។

Image may contain: 1 personFloyd Mayweather កំពូលកីឡាករប្រដាល់មិនដែលចាញ់របស់អាមេរិក

Image may contain: 1 personConor McGregor កំពូលជើងខ្លាំង UFC

យ៉ាងណាក្ដី ប្រធាន UFC លោក Dana White បានប្រាប់ដល់ LA Times ថ្ងៃនេះថា កីឡាករទាំងពីររូបនេះ នឹងឡើងវ៉ៃជាមួយគ្នាមែន ប៉ុន្តែអាចមិនធ្វើនៅខែមិថុនាទេ ព្រោះវាឆាប់ពេក ដូច្នេះលោកជឿថា ពួកគេអាចនឹងឡើងសង្វៀន នៅខែកញ្ញាខាងមុខ។ សេចក្ដីរាយការណ៍ដដែលបន្ថែមថា បុរសសញ្ជាតិអាមេរិក វ័យ៤៧ឆ្នាំរូបនេះ គ្រោងនឹងផ្ដល់ប្រាក់ឲ្យពួកគេពីលើម្នាក់២៥លានដុល្លារទៀតផងដែរ៕ ដកស្រង់ពី៖ news.sabay