បរទេស៖ ទារកដែលកើតដោយចៃដន្យ នៅលើជើងហោះហើរ Cebu Pacific Air ចេញពីទីក្រុងឌុយបៃ ទៅប្រទេសហ្វីលីពីនរូបនេះ បានក្លាយជាក្មេងស្រី មានសំណាងរួចទៅហើយៗនាង នៅមិនទាន់ដឹងរឿងនេះនៅឡើយទេ។

សាក្សីឃើញផ្ទាល់នឹងភ្នែកឈ្មោះ Missy Berberabe បានសរសេរនៅលើ Facebook របស់នាងថា “ស្ត្រីម្នាក់នេះ ចាប់ផ្ដើមមានអាការៈចង់សម្រាលកូន ពេលធ្វើដំណើរបានពាក់កណ្ដាលផ្លូវ ប្រហែលជា ៥ម៉ោង ខណៈពេលដែលកំពុងធ្វើដំណើរឆ្ពោះទៅហ្វីលីពីន។ ស្ត្រីជាម្តាយរំពឹងផ្ដល់កំណើត ឱ្យទារកក្នុងខែតុលាខាងមុខ ដូច្នេះនេះគឺជារឿង ភ្ញាក់ផ្អើលមួយ សូម្បីតែម្ដាយនាង ក៏មិននឹកស្មានដែរ”។

Image may contain: 1 person, sitting

សារផុសនៅលើ Facebook របស់ Missy Berberabe មានអ្នកស៊ែរជាច្រើន ត្រឹមតែរយៈពេល ប៉ុន្មានថ្ងៃប៉ុណ្ណោះ។

ជើងហោះហើរនោះ បានបង្វែរទិសដៅទៅប្រទេសឥណ្ឌាវិញ ដើម្បីប្រាកដថា ទារកមានសុវត្ថិភាព និងប្រើពេល ១៨ម៉ោង ដើម្បីធ្វើដំណើរទៅដល់ហ្វីលីពីន ដែលមុននេះគ្រោងធ្វើដំណើរតែ៩ម៉ោងប៉ុណ្ណោះ។

នាងតូចនោះ ឥឡូវនេះមានសញ្ជាតិពីរ ដោយស្វ័យប្រវត្តិ គឺឥណ្ឌា និងហ្វីលីពីន ព្រោះតាមច្បាប់ ទារកកើតលើយន្តហោះ នឹងមានសញ្ជាតិនៅប្រទេស ដែលយន្តហោះនោះចុះចត។

ក្រុមហ៊ុនអាកាសចរណ៍ Cebu Pac ប្រកាសឱ្យទារកនេះ នឹងជិះយន្តហោះខ្លួន ឥតគិតថ្លៃអស់មួយជីវិតផងដែរ៕ ប្រភព៖ kbn-live

Image may contain: 1 person, text and indoor