តាមប្រភពព័ត៌មាន Metro ចុះផ្សាយកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ឲ្យដឹងថា អតីតទាហានស្រីម្នាក់ ដែលបានភៀសខ្លួនពីទឹកដីកូរ៉េខាងជើង បានអះអាងថា ស្ត្រីៗនៅក្នុងជួរកងទ័ព ត្រូវបានចាប់រំលោភ ធ្វើបាប និងយាយីផ្លូវភេទ ។

Image may contain: 1 person, outdoor and closeupLee So Yeon ទម្លាយរឿងពិតដែលទាហានស្រីៗនៅកូរ៉េខាជើងត្រូវបានប្រើជា «ឧបករណ៍ផ្លូវភេទ»

Lee So Yeon ដែលបានចូលរួមក្នុងកងកម្លាំងទាហាន ក្នុងឆ្នាំ ១៩៩២ បានរត់គេចខ្លួនចេញពីរបបនេះក្នុងឆ្នាំ ២០០៧ ហើយសព្វថ្ងៃនេះ នាងកំពុងរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ។

Image may contain: 6 people

ប៉ុន្តែ នាងនៅតែមានការភ័យខ្លាច ចំពោះសុវត្ថិភាពរបស់ស្ត្រីៗទាហានដទៃទៀត ដែលពុំអាចគេចចេញផុតពីទឹកដៃនៃប្រទេសខ្លួនបាន ។

អតីតទាហានស្រីរូបនេះ បាននិយាយក្នុងអំឡុងនៃការកិច្ចពិភាក្សាស្តីពីបញ្ហាសិទ្ធិមនុស្ស នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃសុក្រ កន្លងទៅនេះថា «ខ្ញុំបានឃើញស្ត្រីៗទាហានមួយចំនួន ដែលត្រូវបានឲ្យចាកចេញពីកងកម្លាំងទាហាន ក្រោយគេរំលោភផ្លូវភេទរួចហើយ» ។

«សូម្បី រូបខ្ញុំផ្ទាល់ ក៏បានជួបប្រទះបណ្តាមន្ត្រីជាន់ខ្ពស់ និងមេបញ្ជាការ មករកញ៉ែញ៉ងខ្ញុំ ដោយពួកគេបានស្ទាបអង្អែលត្រគាក, ខ្លួនប្រាណ និងករបស់ខ្ញុំ ។ ទោះជាយ៉ាងណា ខ្ញុំមិនដឹងថា វាការរំលោភបំពានផ្លូវភេទនោះទេ ចាប់តាំងពីខ្ញុំពុំដែលទទួលបានការអប់រំផ្លូវភេទពីមុនមក» ។

Image may contain: 4 people, people smiling

Lee បន្តថា ក្នុងអំឡុងបម្រើជួរកងទ័ព នាងបានបាត់រដូវ អស់រយៈពេល ៣ ឆ្នាំ ដោយសារធ្វើការងារលំបាកពេក, ការហ្វឹកហាត់ និងខ្វះការហូបចុក ។

នាងបន្ថែមថាៈ បច្ចុប្បន្ននេះ មានទាហានស្រីប្រហែល ១៨០,០០០ នាក់ កំពុងរស់នៅក្នុងប្រទេសកូរ៉េខាងជើង ហើយពួកគេកំពុងបម្រើក្នុងជួរកងទ័ពរយៈពេល ៧ ឆ្នាំ ដែលយូរបំផុតនៅលើពិភពលោក ។ ពួកគេត្រូវបានប្រែក្លាយជា «ឧកបរណ៍ផ្លូវភេទ» និងរំលោភបំពានផ្លូវភេទ ដោយពួកអាជ្ញាធរមានសមត្ថកិច្ច ដែលត្រូវបានបង្កើតឡើងដោយប្រទេសមួយនេះ ៕

Image may contain: 6 people

 

ព័ត៌មានទាក់ទង៖ គ្រប់គ្នារំជួលចិត្ត!! ពេលបានស្តាប់នារីម្នាក់រៀបរាប់ទាំងទឹកភ្នែក ពីដំណើរជីវិតពិតដ៏ជូរចត់របស់ខ្លួននៅក្នុងប្រទេសកូរ៉េខាងជើង

ពិតណាស់ គ្មានមនុស្សណាម្នាក់ដែលមិនចង់រស់នៅក្នុងប្រទេសរបស់ខ្លួន មានសេរីភាពទាំងផ្លូវកាយ និងផ្លូវចិត្ត…នោះទេ
។ ប៉ុន្តែ ដោយឡែក សម្រាប់របបឯកោក្រៅពិភពលោក កូរ៉េខាជើងវិញ គឺបាននិងកំពុងរឹតត្បិតសិទ្ធិភាពប្រជាជនរបស់ខ្លួនស្ទើរគ្រប់បែបយ៉ាង ។ ដោយសារមានការឈឺចាប់ច្រើនឆ្នាំ និងពុំអាចទ្រំរស់នៅក្រោមរបបនេះតទៅទៀតបាន ស្ត្រីម្នាក់បានសម្រេចរត់ភៀសខ្លួនចេញ ដើម្បីលាតត្រដាងដល់ពិភពលោកថា តើប្រទេសកូរ៉េខាងជើងសាហាវប៉ុណ្ណា មកលើប្រជាជនខ្លួនឯង ។

យោងតាមប្រភពព័ត៌មានបរទេស បានឲ្យដឹងថា នារីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ពីជីវិតជូរចត់របស់នាងថាៈ «កូរ៉េខាងជើង គឺជាប្រទេសតែ១គត់នៅលើពិភពលោក ដែលមានទូរទស្សន៍តែ១ប៉ុស្តិ៍, គ្មានអ៊ីនធើរណេត, ហាមច្រៀង, ការស្លៀកពាក់, និយាយស្តី និងសូម្បីការគិត ។ កូរ៉េខាងជើង ប្រើច្បាប់ឃោរឃៅកាត់ទោសប្រហារជីវិត ចំពោះមនុស្សណាដែលហ៊ានខលទូរស័ព្ទទៅក្រៅប្រទេស ។ និយាយរួមទៅ គឺតាំងពីវ័យធំដឹងក្តីមក នាងពុំដែលបានលឺ ឬ ស្គាល់ និងឃើញការស្រលាញ់រវាងមនុស្ស និងស្រីទេ ហើយក៏គ្មានភាពយន្តណាដែលរៀបរាប់អំពីសេចក្តីស្រលាញ់ឡើយ ពោលគឺមានតែគ្រួសារត្រកូល គីម ប៉ុណ្ណោះដែលអាចធ្វើអ្វីៗបាន»។

ឪពុករបស់នាងត្រូវបានសម្លាប់ ដោយសារតែព្យាយាមរត់ភៀសខ្លួនទៅប្រទេសចិន ។ ប្រជាជនកូរ៉េខាងជើងជាច្រើន ដែលជាជនភៀសខ្លួន ត្រូវបានគេយកទៅលក់ក្នុងប្រទេសចិន ក្នុងតម្លៃតែ ២០០ ដុល្លារ ប៉ុណ្ណោះ ។ នាង និងជនជាតិកូរ៉េខាងជើង ដែលមានសេរីភាពពេលបានមកដល់ប្រទេសម៉ុងហ្គោលី បានសច្ចាថា សុខចិត្តស្លាប់ ដោយមិនវិលត្រលប់ទៅប្រទេសកំណើតរបស់ពួកខ្លួនវិញឡើយ ៕

Loading...