ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីពេលថ្មីៗនេះ បានកំណត់ឲ្យក្រុមហ៊ុនទូរស័ព្ទធំៗចំនួន៣នៅកម្ពុជា បញ្ឈប់ការប្រូម៉ូតសិនពាណិជ្ជកម្ម «ប្តូរលុយ» របស់ខ្លួន ត្រឹមបំណាច់ខែមីនា ឆ្នាំ២០១៧ នេះ ។

ក្រុមហ៊ុនទូរស័ព្ទធំៗទាំង៣នេះ ដែលត្រូវបានក្រួសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដាក់ឱសានវាទឲ្យបញ្ឈប់ Promotion ប្រកួតប្រជែង «ប្តូរលុយ» នេះរួមមានក្រុមហ៊ុន៖ Cellcard, Smart និង Metfone ។

download

ក្រសួងពន្យល់ថា ការប្រកួតប្រជែងផ្សព្វផ្សាយពាណិជ្ជកម្ម «ប្តូរលុយ» នេះ បានធ្វើឲ្យ៖ ធ្លាក់ចុះគុណភាពសេវាទូរស័ព្ទដល់អ្នកប្រើប្រាស់ទូរស័ព្ទចល័ត, ប៉ះពាល់ទុនក្នុងការវិនិយោកលើបច្ចេកវិទ្យាថ្មៗ និងក៏ដូចជាប៉ះពាល់ដល់ការប្រមូលចំណូល និងពន្ធជូនរដ្ឋ ផងដែរ ។

គួរបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាដោះស្រាយស្តីពីការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ប្រព័ន្ធទូរស័ព្ទចល័តនេះ ត្រូវបានឡើងកាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ០៨:៣០ នាទី នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។ នេះបើតាមយោងតាមទំព័រហ្វេសប៊ុកផ្ទាល់របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

Image may contain: 1 person, standing, wedding and indoor

Image may contain: 3 people, people sitting and indoor

Image may contain: 4 people, people sitting, table and indoor

Loading...