Loading...

Sammo Hung អាចរក្សាបានតំណែងមួយដែលគ្មានអ្នកណាអាចឈោងចាប់បាន តែលោកមិនដែលត្រូវបានគេសរសើរពីជីវិតឯកជនដែលពោរពេញទៅដោយរឿងអាស្រូវនោះទេ។

Sammo Hung: “តាម៉ាប់កំពូលក្បាច់គុនរបស់វិស័យភាពយន្ត”

Loading...

Image may contain: 1 person, closeup

តារាសម្ដែងល្បីឈ្មោះ Sammo Hung ដែលមានឈ្មោះពិតថា Hung Kam Bo កើតនៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៥២ នៅទីក្រុងហុងកុងនៅក្នុងគ្រួសារដែលមានទំនៀមទម្លាប់ក្បាច់គុនមួយ។ អាយុ ៩ ឆ្នាំ Sammo ទៅតាមលោកគ្រូ Yu Jim Yuen ស្នាក់នៅសាលាល្ខោនប៉េកាំងដើម្បីរៀនក្បាច់គុននិងសម្ដែង។ នៅទីនេះដែរ លោកបានក្លាយជាសិស្សច្បងធំរបស់តារាសម្ដែងជួរមុខ ឈិន ឡុង។ ឡើងដល់អាយុ ១៤ ឆ្នាំលោកបានឈានជើងចូលវិស័យសិល្បៈដំបូងនៅពេលគេឲ្យលោកដើរតួជំនួសនៅក្នុងឈុតគ្រោះថ្នាក់មួយក្នុងភាពយន្ត “Come Drink With Me”។

ដោយសារតែឱកាសនេះដែរបានធ្វើឲ្យ Sammo Hung មានអនុស្សាវរីយ៍មួយដែលលោកមិនអាចភ្លេចអស់មួយជីវិត នោះគឺលោកបានជួបជាមួយអតីតកំពូលតារាសម្ដែង លី ស៊ាវឡុង។ ថ្ងៃមួយ លី ស៊ាវឡុង បានឈាងចូលលេងកន្លែងថតរឿង Jitieng Hua ទីតាំងដែល Sammo Hung និងតារាសម្ដែងកំប៉ិកកំប៉ុកមួយចំនួនទៀតកំពុងហាត់សមនឹងគ្នា។ បានជួបតារាក្នុងចិត្តរបស់ខ្លួនគឺជាសុភមង្គលមួយដែលគ្មានអ្វីអាចប្រៀបធៀបបានសម្រាប់ក្មេងប្រុសវ័យជំទង់ម្នាក់នៅពេលនោះ។

Image may contain: 2 people, outdoor

លោកបានរត់ទៅមុខ លី ស៊ាវឡុង ហើយនិយាយថា៖ “ពិតជាមានកិត្តិយសខ្លាំងណាស់ដែលបានជួបបង។ ខ្ញុំមើលរឿងបងសម្ដែងឃើញថាបងបញ្ចេញក្បាច់គុនបានរហ័សគ្រាន់បើ”។ ស្ដាប់មកដល់ត្រឹមនេះ តារាក្បាច់គុនស្មានតែក្មេងម្នាក់នេះចង់ប្រកួតជាមួយខ្លួនក៏បាននិយាយវិញថា៖ “ឯងគិតថាឯងអាចស៊ូជាមួយខ្ញុំបានប៉ុន្មានវិនាទី?” ហើយពួកគេក៏ចាប់ផ្ដើមការប្រកួត។

“ជើងខ្ញុំលើកមិនទាន់ដល់ត្រគាករបស់ លី ស៊ាវឡុង ផង គាត់បានទាត់ត្រូវក្បាលខ្ញុំរួចទៅហើយ ពិតជាគួរឲ្យកោតសរសើរខ្លាំងណាស់”។

Image may contain: 2 people, text

កើតមកមានរាងស្គមស្ដើងដូចក្មេងប្រុសដទៃទៀតដែរ តែដោយសារតែរងរបួសជើងដេកនៅមួយកន្លែងកាលអាយុ ១៦ ឆ្នាំ បានធ្វើឲ្យលោករីកមាឌពីពេលនោះមក។ ចាប់ពីពេលនោះទៅ Sammo Hung មានរហស្សនាមមួយទៀតថា “តាម៉ាប់”។ អាចនិយាយបានថា Sammo Hung គឺជាបុគ្គលមួយរូបដែលបានលើកស្ទួយវិស័យភាពយន្តហុងកុងពីទសវត្សឆ្នាំ ១៩៨០ ដល់ ១៩៩០។ នៅក្នុងកំឡុងពេលនេះ Sammo បានសហការជាមួយតារាសម្ដែងជួរជាច្រើនរូបដូចជា Jackie Chan និង Yeun Biao បង្កើតបានភាពយន្តល្បីឈ្មោះជាច្រើន។ មិនត្រឹមតែជាតារាសម្ដែងឆ្នើមម្នាក់ Sammo Hung ព្រមទាំងបានរ៉ាប់រងតួនាទីផ្សេងៗទៀតដូចជា អ្នកដឹកនាំរឿង ទទួលបន្ទុកក្បាច់គុន និងផលិតករ។

Image may contain: 3 people

ស្ទីលក្បាច់គុនកុងហ្វូ បូករួមជាមួយនឹងភាពកំប្លុកកំប្លែងរបស់ Sammo Hung បានគេវាយតម្លៃថាត្រូវរងឥទ្ធិពលខ្លាំងពីសិស្សប្អូនរបស់ខ្លួនគឺ ឈិន ឡុង។ បណ្ដាញព័ត៌មានក៏ដូចជាអ្នកឯកទេសខាងក្បាច់គុនចិនបានទទួលស្គាល់ថា បើនិយាយពីអ្នកក្លាហាននៅលើកញ្ចក់ភាពយន្តចិន គឺមិនខ្វះឈ្មោះ Sammo Hung, លី ស៊ាវឡុង ឈិន ឡុង លី លានជា និង កុំកុំបាននោះទេ។

ជីវិតឯកជនពោរពេញទៅដោយរឿងអាស្រូវ៖ ប្រពន្ធ ២ ស្រីក្មេងរាប់មិនអស់

Image may contain: 2 people

កាលពីនៅវ័យក្មេង Sammo Hung បានរៀបអាពាហ៍ពិពាហ៍ជាមួយនារីជនជាតិកូរ៉េម្នាក់មានឈ្មោះថា Jo Yun Ok។ ពួកគេបានមានកូនជាមួយគ្នាចំនួន ៤ នាក់។ Jo Yun Ok គឺជានារីម្នាក់ដែលហ៊ានលះបង់អ្វីគ្រប់យ៉ាងក៏ដូចជាស្ម័គ្រចិត្តអត់ឱនរាល់ទោសកំហុសរបស់ស្វាមីទាំងអស់ដើម្បីឲ្យគ្រួសារមានសុភមង្គល។ Jo Yun Ok បានតស៊ូរស់នៅជាមួយតារាសម្ដែងរូបនេះបានរយៈពេល ១០ ឆ្នាំ តែចុងក្រោយស្ត្រីម្នាក់នេះបានលែងលះពេល Sammo Hung ប្ដេជ្ញាចិត្តរៀបការជាមួយបវរកញ្ញាហុងកុងឆ្នាំ ១៩៩៤ Gao Si Hong ឲ្យទាល់តែបាន។

collagehkbd

រយៈពេលជួបគ្នាជាមួយស្រីស្អាតហុងកុងរូបនេះ Sammo បានទទួលនាងជាកូនសិស្សរបស់ខ្លួន។ នៅក្នុងកម្មវិធីទូរទស្សន៍មួយកាលពីប៉ុន្មានឆ្នាំមុននេះ លោកបាននិយាយថា៖ “មនោសញ្ចេតនារបស់ពួកយើងទាំងពីរបានរីកដុះដាលឡើងតាំងពីពេលណាក៏មិនដឹង គឺវាកើតឡើងយ៉ាងធម្មជាតិបំផុត”។ បើទោះបីជាត្រូវអ្នកផងជំទាស់រឿងស្នេហាគ្រូនិងសិស្សនេះជាខ្លាំងក៏ដោយ តែអ្នកទាំងពីរនៅតែដឹកដៃបណ្ដើរគ្នាចូលរួមក្នុងកម្មវិធីជាច្រើន។ នៅពេលឯកសារលែងលះជាមួយប្រពន្ធដើមបានរៀបចំរួចស្រេចបាច់ តារាសម្ដែងមាឌធំនេះបានរៀបគម្រោងរៀបការជាមួយ Si Hong ភ្លាមមួយរំពេច។ យ៉ាងណាមិញ បច្ចុប្បន្ន មនុស្សជាច្រើនបានទម្លាយថាអតីតបវរកញ្ញារូបនេះរស់នៅក៏គ្មានសុភមង្គលអ្វីដែរដោយសារតែ Sammo Hung មានស្នេហាខាងក្រៅជាមួយតារាស្រីក្មេងរាប់មិនអស់។

Image may contain: 4 people, people standing

កំឡុងឆ្នាំ ២០០០ តារាសម្ដែងជួរមុខរបស់ចិន មានទំនាក់ទំនងស្អិតរមួតជាមួយតារាសម្ដែងស្រី Fan Bing Bing។ ស្របពេលនឹងគ្នានេះដែរ មានប្រភពមួយបានទម្លាយថាតារាសម្ដែងត្រកូល Fan បានលួចលាក់សម្រាលកូននៅស្រុកកំណើតខ្លួនខេត្ត Qingdao ក្រោយពេលមានស្នេហាជាមួយតារារៀមច្បង។ យ៉ាងណាតារាទាំងពីររូបបានបដិសេធចំពោះព័ត៌មាននេះ។ ដោយសារតែមាន Sammo Hung ជួយជ្រោមជ្រែង តំណែងនៅក្នុងសិល្បៈរបស់ Fan Bing Bing ក៏កាន់តែរឹងមាំជាងមុន។ នៅពេលដែលនាងមានឈ្មោះល្បីបោះសំឡេងគ្រប់គ្រាន់ហើយ នេះគឺវេលាដែលនាងបែកគ្នាជាមួយសង្សារចំណាស់ម្នាក់នេះដែរ។

ឆ្នាំ ២០១២ លោកត្រូវបានក្រុមអ្នកប្រមាញ់រូបថតផ្ដិតបានសកម្មភាពចូលសណ្ឋាគារជាមួយតារាម៉ូដែលអាយុ ២១ ឆ្នាំ ឈ្មោះ Wang Shen Yi រយៈពេល ៤ថ្ងៃជាប់ៗគ្នា។ រូបភាពទាំងអស់នោះត្រូវបានទស្សនាវដ្ដី Next ចុះផ្សាយហើយបានបង្កភាពចលាចលនៅហុងកុងអស់មួយរយៈវែង។ ក្នុងអាយុ ៦៣ ឆ្នាំ Sammo Hung នៅតែសប្បាយជាមួយល្បែងស្រីស្រា។ ប្រពន្ធរបស់លោក គឺអ្នកស្រី Gao Si Hong បានចេញមកការពារប្ដីខ្លួនថា គាត់ដើរលេងពិតមែនប៉ុន្តែចេះគិតគូរដល់គ្រួសារ។

Image may contain: 4 people, people standing and text

“Sammo Hung ឈ្លក់វង្វេងនឹងល្បែងស្រីស្រាគ្មានអ្នកណាដែលមិនដឹងនោះទេ។ គ្មានអ្នកណាអាចបដិសេធនូវភាពជោគជ័យដែលគាត់ធ្លាប់បានសាងចំពោះវិស័យសិល្បៈហុងកុងនោះទេ។ ប៉ុន្តែដោយសារនឹងឈ្លក់វង្វេងនឹងរឿងតណ្ហានេះពេក កេរ្តិ៍ឈ្មោះរបស់លោកគ្មានអ្នកគោរពនោះទេ” សារព័ត៌មានចិន Sina បញ្ចេញមតិ៕ ដកស្រង់ពី៖ news.sabay

Loading...