(ភ្នំពេញ)៖ មន្រ្តីនគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិចបានឲ្យដឹងថា មន្រ្តីនគរបាលដែល ព្រហើនហ៊ានបាញ់បោះសេរីជិត១០គ្រាប់ ចូលខ្លួនមកសារភាពនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ហើយនិងបញ្ជូនទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់វិធានការណ៍តាមផ្លូវច្បាប់។

Image may contain: 2 people

ការចូលខ្លួនមកសារភាពអង្គភាពរបស់ខ្លួននេះ ធ្វើឡើងបន្ទាប់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា ចំពោះមន្រ្តីនគរបាល ដែលបាញ់បោះសេរីក្នុងបុរីសម្បត្តិមានហេង នៅខណ្ឌច្បារអំពៅនោះ លោកបានបញ្ជាឲ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់់វិធានការហើយមិនឲ្យរួចខ្លួននោះទេ។

សូមជំរាបថា កាលពីម្សិលមិញមន្រ្តីនគរបាលម្នាក់បម្រើការងារ នៅនាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដោយសារតែមានជម្លោះជាមួយ ប្រពន្ធរបស់ខ្លួនពេលកំពុងច្រៀងខារ៉ាអូខេ ក៏បានទាញកាំភ្លើង AK-47 បាញ់រះជិត១០គ្រាប់នៅក្នុងបុរី «សម្បត្តិមានហេង» មុខផ្ទះលេខ២៦៤ ផ្លូវលេខ៣ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ៕ ប្រភព៖ freshnewsasia

Image may contain: 1 person

Image may contain: car

Image may contain: 1 person, sitting and food

Image may contain: 1 person

Image may contain: one or more people, people standing, basketball court and outdoor

No automatic alt text available.

Loading...