គេទំទំព័រសារព័ត៌មានReuters បានផ្សព្វផ្សាយកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧កន្លងទៅថ្មីៗឲ្យដឹងថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កំពុងរៀបចំកញ្ចប់គ្រឿងសព្វាវុធដ៏ធំមួយសម្រាប់លក់ទៅឲ្យតៃវ៉ាន់ រួមទាំងប្រព័ន្ធមីស៊ីលប្រឆាំងនាវាចម្បាំងផង ដើម្បីទប់ទល់នឹងឥទ្ធិពលអំណាចយោធារបស់ចិន ។ កញ្ចប់គ្រឿងសព្វាវុធនេះមានទំហំធំជាងកញ្ចប់សព្វាវុធដែលសហរដ្ឋអាមេរិកអតីតរដ្ឋាភិបាលលោកប្រធានាធិបតី Barack Obama ពន្យារពេលលក់ទៅឲ្យតៃវ៉ាន់នាពេលចុងអាណត្តិទៅទៀត ។

Image may contain: sky, bird, airplane and cloud

មន្ត្រីយោធាសហរដ្ឋអាមេរិកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានReuters ឲ្យដឹងថា កញ្ចប់សព្វាវុធដែលសហរដ្ឋអាមេរិកពិចារណាគ្រោងលក់ទៅឲ្យតៃវ៉ាន់នោះមានតម្លៃជាង១ពាន់លានដុល្លារអាមេរិក ។

Image may contain: sky and outdoor

គេហទំព័រ Defensenews បានផ្សព្វផ្សាយកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧កន្លងទៅថ្មីៗឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ គឺលោក Feng Shih-kuan បានព្រមានថា តៃវ៉ាន់អាចវាយប្រហារចិនបានដោយអាវុធមីស៊ីលដែលអាចបាញ់បានក្នុងរយៈចម្ងាយជាង១ ៥០០គីឡូម៉ែត្រ ។

No automatic alt text available.

តាមការកត់សម្គាល់ជាក់ស្តែងបានបង្ហាញថា ថ្វីដ្បិតសហរដ្ឋអាមេរិកនាសម័យរដ្ឋបាលលោកប្រធានាធិបតី Donald Trump បានប្រកាសគាំទ្រនយោបាយចិនតែមួយ«One China Policy» ក៏ដោយ ក៏សហរដ្ឋអាមេរិកបានលក់សព្វាវុធច្រើនសន្ធឹកសន្ធាប់ទៅឲ្យតៃវ៉ាន់ដើម្បីទប់ទល់នឹងអំណាចយោធារបស់ចិន ទោះបីចិនបានស្នើឲ្យសហរដ្ឋអាមេរិកបញ្ជប់ការលក់អាវុធទៅឲ្យតៃវ៉ាន់ច្រើនលើកច្រើនសា ។ មានន័យថា សម្រាប់សហរដ្ឋអាមេរិក គឺដៃម្ខាងលក់សព្វាវុធទៅឲ្យតៃវ៉ាន់ទប់ទល់នឹងចិន និងដៃម្ខាងទៀតគាំទ្រនយោបាយចិនតែមួយ«One China Policy» ៕

Image may contain: ocean, sky, cloud, outdoor, water and nature

ប្រភព៖ dtn7

Loading...