ភ្នំពេញ៖ ស្រលាញ់គ្នា៣ឆ្នាំ ធ្លាប់រួមរក្ស័ជាមួយគ្នា ជាញឹកញាប់ ចុងក្រោយខាងស្រីដឹងថា បងមានប្រពន្ធហើយ ប្តឹងប៉ូលិសប៉ុស្តិស្ទឹងមាន ជួយអោយចាប់ខ្លួន។ ហេតុការណ៏ឃាត់ខ្លួន បុរសខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង ២រសៀលថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅចំនុចផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជយ័ ខណ្ឌមានជយ័ ។

Image may contain: 1 person, sitting, standing and indoor

ជនរងគ្រោះ មានឈ្មោះមាំង រដ្ឋា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់បន្ទប់ជួល នៅចំនុចផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជយ័ ខណ្ឌមានជយ័ ចំណែកជនសង្ស័យ មានឈ្មោះវង្ស ចិត្រា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួលក្បែរគ្នា ។

ប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា រូបគេនិងជនសង្ស័យ មុនដំបូងបានជួលបន្ទប់ នៅជាប់គ្នា ចេះតែសម្លឹងមើលគ្នាចុះឡើង រហូតមានទំនាក់ទំនង ស្នេហាជាមួយគ្នា តាំងពីឆ្នាំ២០១៤ ។ ដោយសារតែជនសង្ស័យ ខាងលើបានអះអាងថា រូបគេនៅកម្លោះចែស ពុំទាន់មានប្រពន្ធកូនទេ ធ្វើអោយនាងខំ ទុកចិត្តទុកប្រាណ លះបង់កាយបរិសុទ្ធ ជូនបងនៅឆ្នាំ២០១៦ និងធ្លាប់បាន រួមរ័ក្សជាមួយគ្នា ជាញឹកញាប់ផងដែរ ដោយជនសង្ស័យ បានសន្យាថា នឹងប្រាប់អោយម្តាយ ចូលស្ដីដណ្តឹងតាមប្រពៃណី តែមិនឃើញចូលស្តីដណ្តឹងសោះ ។

Image may contain: one or more people, people sitting and indoor

លុះបែកធ្លាយថា ខាងប្រុសមានប្រពន្ធ ទើបនៅយប់ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៧ សាច់ញាតិរបស់នាង បានរៀបចំអន្ទាក់ហៅខាងប្រុស មកដេកក្នុងបន្ទប់ជួល របស់នាងរួមរក្ស័បាន២ដងទៀត ត្រូវក្រុមគ្រួសារខាងស្រី ប្តឹងសមត្ថកិច្ចអោយចាប់ វាយខ្នោះយកមកសាកសួរ នៅប៉ុស្តិស្ទឹងមានជ័យ ។

ក្រោមពីសួរនាំរួច ជនសង្ស័យបានឆ្លើយ សារភាពថា រូបគេធ្លាប់មានប្រពន្ធពិតមែន តែបែកគ្នាយូរហើយ រូបគេបានស្រឡាញ់គ្នា រយៈពេល៣ឆ្នាំមកហើយ ក៏បានរួមរក្ស័ជាច្រើនដង មកហើយដែរ នឹងបានសន្យាថា អោយម៉ែចូលស្ដី តែម៉ែថាចាំចូលឆ្នាំ គាត់មកពីប្រទេសថៃ ចាំចូលស្ដីដណ្តឹង នៅពេលចូលឆ្នាំប្រពៃណីខ្មែររួច ដោយមិនថា ខាងស្រីគេមកប្ដឹងសម្ថតកិច្ចទេ។

ក្រោយពីសម្ថតកិច្ច បានសាកសួរទៅលើជនសង្ស័យ បច្ចុប្បន្នជនសង្ស័យត្រូវបានសម្ថតកិច្ច ប៉ុស្តិស្ទឹងមានជ័យ កសាងសំណុំរឿងបញ្ចូនទៅ អធិកាដ្ឋាននគរបាល ខណ្ខមានជ័យ ដើម្បីចាត់ការបន្ត ៕ ប្រភព៖ kbn-live

Image may contain: one or more people, people sitting and people standing

Image may contain: 1 person, sitting and standing

Image may contain: one or more people and people sitting

Loading...