រដ្ឋអាជ្ញាសហព័ន្ធអាមេរិក បាននិងកំពុងកសាងសំណុំរឿងជាច្រើន ដែលអាចនឹងចោទប្រកាន់ប្រទេសកូរ៉េខាងជើងថា ជាមេខ្លោងអ្នកដឹកនាំការចូលលួចលុយចំនួន ៨១ លានដុល្លារអាមេរិក ពីគណនីធនាគារបង់ក្លាដេស នៅឯធនាគារ “Federal Reserve Bank” ក្នុងទីក្រុងញូវយ៉ក កាលពីឆ្នាំមុននេះ, នេះបើយោងតាមកាសែត the Wall Street Journal រាយការណ៍កាលពីថ្ងៃពុធ ម្សលិមិញនេះ ដោយស្រង់ព័ត៌មានពី People Familiar ។

ការចោទប្រកាន់នេះ ប្រសិនបើប្តឹង ក៏នឹងអាចចោទប្រកាន់ប្រទេសចិនផងដែរ ដែលព្រះរាជអាជ្ញាជឿថាបានជួយដល់កូរ៉េខាងជើង ក្នុងការលួចលុយដ៏ច្រើនសន្ធឹកសន្ធាប់នេះ ។

គួរបញ្ជាក់ថា ករណីលួចមិនធម្មតានេះ បានកើតឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ នៅពេលដែលក្រុមចោរអ៊ីនធើរណេតបានប្រើប្រាស់ប្រព័ន្ធផ្ទេរប្រាក់អន្តរជាតិ SWIFT ចូលដំណើរការ Code នៃធនាគារកណ្តាលបង់ក្លាដេស នៅក្នុងចុងសប្តាហ៍មួយ ដើម្បីផ្ទេសលុយចំនួន ៨១ លានដុល្លារអាមេរិក ពីគណនីធនាគារមួយ នៅឯធនាគារកណ្តាលទីក្រុងញូវយ៉ក ទៅកាន់គណនីធនាគារចំនួន ៤ នៅក្នុងប្រទេសហ្វីលីពីន ៕

No automatic alt text available.

Loading...