រ៉យទ័ររាយការណ៍ថា រដ្ឋាភិបាលអាមេរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ កំពុងតែពិចារណា នូវវិធានការដាក់ទណ្ឌកម្មចំពោះកូរ៉េខាងជើង ឱ្យចេញពីប្រព័ន្ធហិរញ្ញវត្ថុពិភពលោក ដែលជាចំណែកមួយនៃការប្រឆាំង ពីការគំរាមកំហែងអាវុធនុយក្លេអ៊ែរ និង មីស៊ីលរបស់កូរ៉េខាងជើង ។

Image may contain: ocean, sky, outdoor and water

Image may contain: sky, cloud, outdoor and nature

Image may contain: one or more people, sky, ocean and outdoor

ទណ្ឌកម្មនេះ ធ្វើឡើងទៅលើផ្នែកសេដ្ឋកិច្ច និង ការទូត ដោយឡែក ធនាគារ និង ក្រុមហ៊ុន ដែលធ្វើជំនួញ ភាគច្រើនជាមួយកូរ៉េខាងជើង ។ ជម្រើសដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង កើតឡើងតាំងពីយូរហើយ ក្រោមការដឹកនាំរបស់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ប៉ុន្តែត្រូវបានបញ្ចប់ហើយ ឥឡូវរដ្ឋាភិបាលថ្មីរបស់លោក ដូណាល់ ត្រាំ កំពុងពិចារណាដាក់វិធានការជាថ្មី សម្រាប់ការវាយបកទៅកូរ៉េខាងជើងវិញ ទណ្ឌកម្មសេដ្ឋកិច្ច ឬ កម្លាំងយោធា ។!?!

Image may contain: 2 people, people standing and suit

នៅក្នុងរបៀបវារៈ ក្នុងជំនួបរវាងលោក ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និង លោក ហ្ស៊ី ជីងភីង ប្រធានា ធិបតីចិន ដែលនឹងមកទស្សនកិច្ចនៅអាមេរិក នាដើមខែមេសាខាងមុខនេះ ហើយរឿងរបស់«កូរ៉េខាងជើង» ក៏នឹងត្រូវលើក មកនិយាយនៅក្នុងរបៀបវារៈនេះដែរ ។

Image may contain: mountain, sky, outdoor and nature

ធនាគារឯកជន និង ក្រុមហ៊ុនផ្សេងៗ ដែលរកស៊ីជាមួយកូរ៉េខាងជើង ភាគច្រើនជារបស់ចិន ដូច្នេះអាមេរិកត្រូវតែរុញដោលឱ្យចិន ចាត់ការកូរ៉េខាងជើង ប៉ុន្តែមិនទាន់ដឹងមុនយ៉ាងនៅឡើយទេ ពីព្រោះរង់ចាំជំនួបរវាង«បងធំទាំងពីរ» នៅដើមខែមេសានេះ តែគេហាក់ដឹងមុនថា ចិនមានការជំទាស់រួចស្រេចទៅហើយពីទណ្ឌកម្មនេះ ។

គោលបំណងនៃទណ្ឌកម្មលើកនេះ គឺដើម្បីពង្រីកវិធានការឱ្យទូលំទូលាយខ្លាំងឡើង រួមដល់ក្រុមហ៊ុនដែលពាក់ព័ន្ធ ។ ក្រៅពីកូរ៉េខាងជើង អាមេរិកក៏ កំពុងដំណើរការវិធានការដូចគ្នា ជាមួយប្រទេសអ៊ីរ៉ង់ និង ជំរុញឱ្យអ៊ីរ៉ង់ បើក ការចរចាជាមួយប្រទេសលោកខាងលិច ពាក់ព័ន្ធនឹងគម្រោងការអាវុធ នុយក្លេអ៊ែរ ។

Image may contain: one or more people and outdoor

ក្រុមអ្នកវិភាគបានចោទសួរថា តើការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសកូរ៉េខាងជើងទេ ព្រមទាំងប្រទេសផលិតប្រេងដ៏ធំដូចអ៊ីរ៉ង់ ជាដើមនោះ មានប្រសិទ្ធភាពទេ?

ប្រទេសកូរ៉េខាងជើង បានពឹងផ្អែកលើការធ្វើពាណិជ្ជកម្មខុសច្បាប់ តាមរយៈធនាគាររបស់ប្រទេសចិនខ្នាតតូច ដូច្នេះដើម្បីប្រើវិធានការជោគជ័យ គឺត្រូវកាត់ផ្តាច់ចេញពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ។ បន្ទាប់មកត្រូវរឹបអូសទ្រព្យសម្បត្តិរបស់ គីម ជុងអ៊ុន និង គ្រួសាររបស់គេ ដែលនៅក្រៅប្រទេស ៕ (ប្រភព ធីញូវ)

Image may contain: 2 people, closeup

Image may contain: one or more people and outdoor

Image may contain: 3 people, people smiling, people standing and outdoor

Image may contain: 3 people

ដកស្រង់ពី៖ មតិអ្នក

Loading...