ម្ចាស់ហាងកាត់សក់មួយនៅក្នុងប្រទេសអាល្លឺម៉ង់ បានបង្កើតគំនិតប្លែកមួយ ដោយផ្តល់ឲ្យស្ត្រីៗនូវអារម្មណ៍ស្រណុកស្រួលខ្លួន បន្ទាប់ពីត្រូវបានម៉ាស្សាដោយពស់ ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ហាងកាត់សក់មួយមានឈ្មោះ The Haar Mode Team ស្ថិតនៅ Dresden ដែលកំពុងផ្តល់សេវាកម្មឲ្យពស់ដ៏ធំ ធ្វើការម៉ាស្សាកស្រីៗ បានកំពុងទាក់ទាញការចាប់អារម្មណ៍ជាខ្លាំង ។

ម្ចាស់ហាងនេះដែលមានឈ្មោះថា Frank Doehlen និយាយថា គាត់បណ្តុះគំនិតនេះឡើង គឺក្រោយពីគាត់បានទៅលើប្រទេសអាហ្វ្រិកខាងត្បូង ហើយឃើញគេប្រើប្រាស់ពស់សម្រាប់ម៉ាស្យាឲ្យមនុស្ស ។

ម្ចាស់រូបនេះបន្តថា គាត់គិតថ្លៃប្រហែល ៤០ ដុល្លារ សំរាប់សេវាកម្មពស់ម៉ាស្សារយៈពេល ៣០ នាទី ។ លោកបានដាក់ឈ្មោះឲ្យពស់នោះមានឈ្មោះថា Monty ដែលត្រូវបានប៉ាន់ប្រមាណថាមានសាច់ដុំបរិសុទ្ធ ៩០% ។

Doehlen និយាយថា អតិថិជនជាច្រើនតែងមកម៉ាស្សាករបស់ពួកគេ ហើយបានរីករាយចិត្តខ្លាំងណាស់ ។ អតិថិជនស្រីម្នាក់ដែលតែងតែត្រង់ឈឺ.ក ក្នុងអំឡុងពេលធ្វើការជាអ្នកបោសសំអាត បានបញ្ចេញអារម្មណ៍ពិតៗថា នាងបានធូរស្រាលក្នុងខ្លួនមែនទែន បន្ទាប់ពីត្រូវបានពស់ម៉ាស្សារួច ៕

Loading...