គេហទំព័រ Ibtimes របស់អង់គ្លេសបានផ្សព្វផ្សាយកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧កន្លងទៅថ្មីៗឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងសហការជាមួយក្រុមហ៊ុនផលិតសព្វាវុធដ៏ល្បីឈ្មោះ Lockheed Martin ដើម្បីដាក់ដំណើរការតេស្តសាកល្បងនៅអាវុធកាំរស្មីLaserថ្មីមួយមានកម្លាំងថាមពលរហូតដល់៦០គីឡូវ៉ាត់ ដែលអាចវាយប្រហារកម្ទេចសត្រូវក្នុងរយៈចម្ងាយប្រមាណ២គីឡូម៉ែត្រត្រឹមកម្រិតប៉ុន្មានវិនាទីប៉ុណ្ណោះ ។

Dtn7.com Photos's photo.

កងកម្លាំងទាហានសហរដ្ឋអាមេរិកត្រូវបានគេវាយតម្លៃប្រកបដោយភាពជឿជាក់ថា បាននិងកំពុងនាំមុខគេលើបច្ចេកវិទ្យាខាងអាវុធកាំរស្មីLaserដ៏មានឥទ្ធិពល និងមានប្រសិទ្ធភាព ពីព្រោះអាវុធប្រភេទនេះ អាចវាយប្រហារក្នុងល្បឿនយ៉ាងលឿន និងចំគោលដៅខ្ពស់បំផុត(កាំរស្មីរត់ត្រង់ក្នុងកម្រិតចម្ងាយដែលបានកំណត់ច្បាស់លាស់) ។

Dtn7.com Photos's photo.

អាវុធកាំរស្មីLaserរបស់សហរដ្ឋអាមេរិកត្រូវបានអភិវឌ្ឍន៍ និងបំពាក់ទៅលើនាវាចម្បាំង យន្តហោះចម្បាំង និងទៅលើយានយន្តចល័តពិសេស(HELMTT) ហើយវានឹងក្លាយទៅជាឧបករណ៍ពេញនិយមសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមនាពេលអនាគត ។

Dtn7.com Photos's photo.

សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រសួងការពារជាតិសហរដ្ឋអាមេរិកធ្លាប់បានប្រកាសប្រើប្រាស់យន្តហោះគ្មានមនុស្សបើកបំពាក់ដោយអាវុធកាំរស្មីLaserសម្រាប់បាញ់កម្ទេចកាំជ្រួចមីស៊ីលល្បឿនលឿនឆ្លងទ្វីបរបស់សត្រូវដែលអាចឆ្លងផុតពីខែលការពារមីស៊ីលជាយថាហេតុ ។ សហរដ្ឋអាមេរិកធ្លាប់បានធ្វើតេស្តសាកល្បងជោគជ័យរួចមកហើយនូវប្រសិទ្ធភាពអាវុធLaser គឺវាអាចបាញ់កម្ទេចគោលដៅសត្រូវនៅរយៈចម្ងាយជាង២០០គីឡូម៉ែត្រ ដោយប្រើរយៈពេលត្រឹមប្រមាណ០១នាទី ។

Dtn7.com Photos's photo.

ក្រៅពីគ្រាប់បែកវាយប្រហារប្រភេទថ្មីដ៏ទំនើបប្រើកាំរស្មីLaserឈ្មោះParagon បំពាក់លើយន្តហោះចម្បាំងធុនF/A-18 និង F-16 គឺសហរដ្ឋអាមេរិកនឹងអាចអភិវឌ្ឍន៍បច្ចេកវិទ្យាសព្វាវុធប្រភេទLaserរបស់ខ្លួនពេញទំហឹងនៅឆ្នាំ២០២៣ខាងមុខ ៕

Dtn7.com Photos's photo.

Dtn7.com Photos's photo.

ប្រភព៖ dtn7

Loading...