Loading...

Conor McGregor ត្រូវគេស្គាល់ថាជាអ្នកវាយ UFC មានតម្លៃខ្លួនខ្ពស់បំផុតមួយ ហើយក៏ជាអ្នកវាយ UFC តែម្នាក់គត់ មានឈ្មោះក្នុងទស្សនាវដ្ដី Forbes ជាមួយនឹងបុគ្គលល្បីឈ្មោះទាំង១០០រូប ដែលរកចំណូលបានច្រើនជាងគេនៅក្នុងពិភពលោក។

Mcgregor2_largeConor McGregor (ស្ដាំ) កំពុងវាយគូប្រកួត

Loading...

ខណៈគូប្រជែងរបស់គេ Floyd Mayweather រហស្សនាមថា The Money មានទ្រព្យសម្បត្តិប្រមាណ ៦៥០លានដុល្លារ McGregor វិញត្រូវគេប៉ាន់ស្មានថាមានទ្រព្យប្រមាណ ២២លានដុល្លារអាមេរិក។ ចំណូលទាំងនោះគឺ ១៨លានបានមកពីការប្រកួត ហើយ ៤លានផ្សេងទៀតគឺ បានមកពី ការផ្សាយពាណិជ្ជកម្ម។

កីឡាករសញ្ជាតិអៀរឡង់មានកុងត្រាជាមួយក្រុមហ៊ុនធំៗមួយចំនួនដូចជា Reebok, Bud Light, Monster Energy, Volvo និង Dethrone Royalty ក្នុងនោះរូបគេមានភូមិគ្រឹះតម្លៃ២លានដុល្លារអាមេរិកនៅប្រទេសកំណើត និងជាម្ចាស់រថយន្តស៊េរីទំនើបចំនួន៨គ្រឿងដូចជា BMW i8, Cadillac Escalade និង Mercedes ជាដើម៕

Image may contain: 2 people, people sitting

Image may contain: house, sky, outdoor and nature

Image may contain: 1 person, car

ប្រភព៖ news.sabay

Loading...