គេហទំព័រ UPI បានផ្សព្វផ្សាយឲ្យដឹងថា កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧កន្លងទៅថ្មីៗ កងកម្លាំងទាហានជើងទឹកសហរដ្ឋអាមេរិកបានធ្វើពិធីប្រោះព្រំតាមបែបសាសនាគ្រិស្តឲ្យនាវាពិឃាតជំនាន់ថ្មីដ៏ទំនើបរបស់ខ្លួនមួយគ្រឿងទៀតធុន USS Paul Ignatius (DDG-117) មុននឹងដាក់ឲ្យបំពេញបេសកកម្មក្នុងសង្គ្រាមនៅពេលខាងមុខឆាប់ៗក្រោយដាក់បង្ហាញឲ្យឃើញនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦រួចមក ។

Dtn7.com Photos's photo.

នាវាពិឃាតជំនាន់ថ្មីដ៏ទំនើបរបស់សហរដ្ឋអាមេរិកធុន USS Paul Ignatius (DDG-117) នេះ ឋិតក្នុងប្រភេទនាវាចម្បាំង Arleigh Burke-Class, Flight IIA មានប្រវែង១៦០ម៉ែត្រ បំពាក់ដោយអាវុធវាយលុកច្រើនប្រភេទ រួមទាំងមីស៊ីលនាំផ្លូវ និងមីស៊ីលវាយលុកធុន Tomahawk ផង ។ ពិសេសជាងនេះទៅទៀត គឺនាវាពិឃាត USS Paul Ignatius ត្រូវបានបំពាក់ដោយប្រព័ន្ធប្រយុទ្ធ Aegis Combat System ( មានមីស៊ីលវាយលុក និងខែលការពារមីស៊ីល) ដ៏ខ្លាំងក្លា ។

Dtn7.com Photos's photo.

សេចក្តីរាយការណ៍បានឲ្យដឹងថា នាវាពិឃាត USS Paul Ignatius (DDG-117) នេះ អាចនឹងត្រូវដាក់ឲ្យបំពេញបេសកកម្មនៅចុងឆ្នាំ២០១៧ ឬនៅដើមឆ្នាំ២០១៨ខាងមុខឆាប់ៗ ។

Dtn7.com Photos's photo.

បច្ចុប្បន្ន សហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចយោធាលើពិភពលោកមាននាវាពិឃាតចំនួនជាង៦០គ្រឿងដែលកំពុងត្រូវបានប្រើប្រាស់ដោយកងកម្លាំងទាហានជើងទឹកយ៉ាងសកម្ម ។ ដូច្នេះ ការដាក់ឲ្យដំណើរការនូវនាវាពិឃាត USS Paul Ignatius (DDG-117) ដែលជានាវាចម្បាំងប្រភេទ Arleigh Burke-Class Destroyer ដ៏ទំនើបបំពាក់ដោយប្រព័ន្ធមីស៊ីលប្រយុទ្ធ Aegis Combat System ទៀតនោះ គឺប្រៀបដូចឲ្យកងកម្លាំងទាហានជើងទឹកសហរដ្ឋអាមេរិកមាននាវាចម្បាំងប្រើប្រាស់ប្រកបដោយសក្តានុពលទ្វេដង ។

Dtn7.com Photos's photo.

ក្រៅពីនាវាពិឃាតដ៏មានអានុភាពនោះ កាលពីពេលកន្លងទៅថ្មីៗនេះ កងកម្លាំងទាហានជើងទឹកសហរដ្ឋអាមេរិកក៏បានសម្រេចធ្វើតេស្តសាកល្បងនូវនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរប្រភេទថ្មីរបស់ខ្លួនឈ្មោះ USS Gerald R.Ford (CVN-78) ដែលមានតម្លៃរហូតដល់ទៅជិត១៣ពាន់លានដុល្លារ បំពាក់ដោយបច្ចេកវិទ្យាទំនើបៗមុននឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅពេលខាងមុខឆាប់ៗផងដែរ ៕

Dtn7.com Photos's photo.

ប្រភព៖ dtn7

Loading...