តាមគេហទំព័រ update.ph ចុះផ្សាយកាលពីថ្ងៃទី១៨ មេសា បានឲ្យដឹងថា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte និងនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe នឹងចុះហត្ថលេខាលើកកិច្ចព្រមព្រៀងសាងសង់ប្រព័ន្ធផ្លូវរថភ្លើងក្រោមដីលើកដំបូងនៅក្នុងប្រទេសហ្វីលីពីន នៅខែវិច្ឆិកា ឆ្នាំ២០១៧ ។ ព័ត៌មាននេះ ត្រូវបានបញ្ចេញដោយរដ្ឋលេខាធិការដឹកជញ្ជូនលោក Arthur Tugade នៅក្នុងវេទិកា Dutertenomics នៅឯសណ្ឋាគារ Conrad ក្នុងទីក្រុង Pasay ។

Image may contain: outdoor

គម្រោងពាន់លានដ៏ធំ P227 នេះ នឹងទទួលបានការឧបត្ថម្ភថវិកាតាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ប្រទេសជប៉ុន និងតាមរយៈមូលនិធិរដ្ឋាភិបាល ។ ហើយវាក៏ត្រូវបានប្រើប្រាស់ដោយបច្ចេកវិទ្យាជប៉ុនផងដែរ ។

Mega Manila Subway នេះ គឺជាប្រព័ន្ធដឹកជញ្ជូនក្រោមដីដ៏ធំចម្ងាយ ២៥ គីឡូម៉ែត្រ ដែលតភ្ជាប់តំបន់ពាណិជ្ជកម្មសំខាន់ៗ និងបណ្តាមជ្ឈមណ្ឌលរដ្ឋាភិបាល ដែលត្រូវបានរំពឹងបំរើជូនអ្នកដំណើរប្រហែល ៣៧០,០០០ នាក់ ក្នុង១ថ្ងៃៗ សំរាប់ឆ្នាំបើកឲ្យដំណើរការដំបូង ។

Image may contain: 1 person, standing, suit and outdoor

យ៉ាងណាមិញ សំរាប់ស្ថានីយ៍ដឹកជញ្ជូនផ្លូវក្រោមដីដ៏ធំនេះវិញ គឺមានទីតាំងស្ថិតនៅវិថី Mindanao, វិថីខាងជើង (North Avenue), វិថី Quezon, វិថីខាងកើត (East Avenue), Anonas, Katipunan, Ortigas North, Ortigas South, Kalayaan, ទីក្រុង Bonifacio Global, មហាវិថី Cayetano, Food Terminal Inc. និងព្រលានយន្តហោះអន្តរជាតិ Ninoy Aquino ។

គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដីនេះ នឹងចាប់ផ្តើមនៅឆ្នាំ ២០១៩ ដល់ដើមឆ្នាំ ២០២០ ។ ហើយគេក៏រំពឹងបញ្ចប់នៅត្រីមាសទីពីរក្នុងឆ្នាំ ២០២៤ ផងដែរ ៕

Image may contain: outdoor

No automatic alt text available.