Loading...

ក្រុម Real Madrid បានឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ក្រោយពីយកឈ្នះក្រុម Bayern Munich ៦-៣ ដោយគិតទាំងពីរជើង។ តែទោះជាយ៉ាងនេះក្ដី ក្រោយចប់ការប្រកួតនោះ ក៏មានរឿងច្រើនធ្វើឱ្យអ្នកគាំទ្រក្រុមទាំងសងខាងជជែកគ្នាផងដែរដូចខាងក្រោមនេះ៖

១. បាល់២គ្រាប់ជាបាល់ Offside របស់ Ronaldo

Loading...

ក្នុងជើងទី២ប្រកួតយប់មិញនេះ Ronaldo រកបានដល់ទៅ៣គ្រាប់ឯណោះ ប៉ុន្តែ២គ្រាប់ក្នុងចំណោមនោះ ត្រូវបានគេមើលឃើញថាអាចជាបាល់ Offside ប៉ុណ្ណោះ។ តែទោះជាយ៉ាងនេះក្ដី មតិមួយចំនួនគិតថាវាមិនមែនជាបាល់ Offside ទេ ពោលគឺ១គ្រាប់របស់ Marcelo បោះឱ្យ Ronaldo ព្រោះ អាជ្ញាកណ្ដាលខ្សែបន្ទាត់មិនបានជាប់បាល់នោះឡើយ។ ដោយលោក តាមតែកីឡាករខ្សែការពាររបស់ Bayern Munich ។

២. កាតក្រហម Vidal មិនសមឱ្យ

ចំពោះកាតក្រហមរបស់ Vidal ហាក់ដូចជាមិនសមទទូលបាននោះទេ ព្រោះគ្រានោះខ្សែបម្រើរូបនេះបានប៉ះបាល់មុន មិនមែនទៅឈូសជើងរបស់កីឡាករ Real Madrid ឡើយ។ ផ្ទុយទៅវិញ អាជ្ញាកណ្ដាល បានសម្រេចពិន័យកាតលឿងនៅចំណុចនេះ ហើយក៏ជាកាតលឿងទី២របស់ Vidal ស្មើកាតក្រហមបណ្ដេញចេញផងដែរ។

៣. Casemiro បង្កកំហុសច្រើន តែបានត្រឹមកាតលឿង

Casemiro ខ្សែបម្រើការពាររបស់ក្រុម Real Madrid បង្កកំហុសច្រើនក្នុងការប្រកួតយប់មិញនេះ ប៉ុន្តែរូបគេទទួលបានត្រឹមកាតលឿង១ប៉ុណ្ណោះ ខុសពី Vidal ដែលឈូសត្រូវបាល់តែអាជ្ញាកណ្ដាលដកកាតពិន័យបណ្ដេញចេញទៅវិញ។

៤. ប៉ូលិសចេញបង្ក្រាបកន្លែងអ្នកគាំទ្រ Bayern Munich

ក្រុមប៉ូលិសបានចេញទៅបង្ក្រាបក្រុមអ្នកគាំទ្រ Bayern Munich អំឡុងពេលការប្រកួត។ ខណៈដែលការបង្ក្រាបនោះ ក៏បានបង្កឱ្យមានរបួសស្នាមដល់អ្នកគាំទ្របន្តិចបន្តួចផងដែរ ប៉ុន្តែហេតុផលដែលបង្កឱ្យមានការចេញបង្ក្រាបភ្លាមៗ នៅមិនទាន់ដឹងឱ្យប្រាកដនោះទេ ដោយមតិខ្លះយល់ថាមកពីអ្នកគាំទ្រ Bayern បង្កភាពចលាចល។

៥. Ancelotti ទាមទារឱ្យប្រកួតក្រោយៗ មានវីដេអូអាជ្ញាកណ្ដាល

លោក Ancelotti អ្នកចាត់ការក្រុម Bayern Munich មិនសប្បាយចិត្តជាការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាលនោះទេ ដោយលោកយល់ឃើញថាពួកគេលំអៀងច្រើន។ យ៉ាងណាមិញ អ្នកចាត់ការរូបនេះ ទាមទារឱ្យមានវីដេអូអាជ្ញាកណ្ដាលមួយទៀតនៅរដូវកាលក្រោយ ដើម្បីឱ្យការប្រកួតកាន់តែសុក្រឹត។

ប្រភព៖ news.sabay

Loading...