លំនាំ Remix សំរាប់បទចម្រៀង Latin “Despacito” ដែល Justin Bieber ឧទ្ទេសនាមបង្ហាញកាលពីដើមសប្តាហ៍កន្លងមក បានក្លាយជាផលិតផលតន្ត្រីទាក់ទាញខ្លាំងបំផុតលើ Youtube ពីដើមឆ្នាំ២០១៧ មកទល់ពេលនេះ ។

ប្រិយមិត្តសណ្តាប់ដូចតទៅ

ក្នុងអំឡុងពេល ២៤ ម៉ោង ដំបូងប៉ុណ្ណោះ “Despacito (Remix)” ទទួលបានការចូលទស្សនា ២០ លានដង ទូទាំងពិភពលោក ធ្វើឲ្យវាក្លាយជាវីដេអូតន្ត្រីមានឈុតនាំមុខនៅឆ្នាំ២០១៧ នេះលើ Youtube ។

បន្ទាប់ពីបញ្ចេញបទ Remix នោះ Luis Fonsi ស្រាប់តែបង្ហាញមុខដោយពុំប្រាប់មុននៅ Concert របស់ Justin Bieber នៅ PuertoRio នាយប់ថ្ងសទី ១៨ មេសា (ម៉ោងនៅតំបន់) ហើយរួមជាមួយតារា “Purpose” សំដែងបទ “Despacito” ។

គួររំលឹកឡើងវិញថា បទចម្រៀងដើម “Despacito” ពេលនេះ កំពុងឈរលំដាប់ No.1 Billboard Hot Latin Songs ១១សប្តាហ៍ជាប់ៗគ្នា ហើយក៏កំពុងរក្សា No.49 ក្នុង Hot 100 ។ MV ដល់បទចម្រៀងដើម មានមនុស្សទស្សនា ៩៨០ លាន និងកំពុងត្រួតត្រាតារាងលំដាប់ថ្នាក់បទចម្រៀងរបស់ Youtube ពេញ ៨ សប្តាហ៍ជាប់ៗគ្នា ។

170419musicjb1-1492585964453តែ២ថ្ងៃប៉ុណ្ណោះ គិតត្រឹមល្ងាចថ្ងៃទី១៩ មេសា

ប្រិយមិត្តទស្សនាបទចម្រៀងទើបដាក់បង្ហាញ “Despasito”

Loading...