Loading...

ក្រុមអាជីវករ ឬប្រតិបត្តិករ បំរើសេវាកម្មទេសចរណ៍ នៅឆ្នេរឡុងសិត ឬហៅជាភាសាអង់គ្លេសថា ឆ្នេរហ្វ៊ខេ ប៉ិច (K4, Beach) ស្ថិតនៅលើសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ អះអាងថា សោភ័ណភាព និងឆ្នេរខ្សាច់ នៅតាមឆ្នេរនេះមានអនាម័យ និងបរិស្ថានគួរជាទីគយគន់ បើភ្ញៀវទេសចរជាតិអន្តរជាតិ បានមកដល់តំបន់នេះ។

Image may contain: ocean, sky, cloud, beach, tree, plant, outdoor, nature and water

Loading...

ពួកគេ អំពាវនាវ និងរង់ចាំស្វាគមន៍វត្តមានភ្ញៀវទេសចរចម្រុះជាតិសាសន៍ ឲ្យងាកមកចាប់អារម្មណ៍ និងជ្រើសយកឆ្នេរឡុងសិត ជាជម្រើសសម្រាប់កម្សាន្ត និងសម្រាកលំហែអារម្មណ៍តានតឹង នាថ្ងៃឈប់សម្រាក ឬថ្ងៃចុងសប្តាហ៍។

លោក ឡុក វណ្ណារីន ម្ចាស់អាជីកម្មមានឈ្មោះ រីហ្វ អន ឌឹ ប៉ិច (Reef on the Beach) និង ខូរ៉ល រីស្សត Coral Resort) មានទីតាំងនៅតាមឆ្នេរឡុងសិត មានប្រសាសន៍ថា បរិស្ថាននៅតាមឆ្នេរនេះ ពិតជាមានអនាម័យ និងសោភ័ណភាពល្អ ព្រោះគ្មានការបំពុលបរិស្ថាន ឬការបង្ហូរកាកសំណល់រឹងរាវគ្រប់ប្រភេទចូលសមុទ្រ ដោយមិនឆ្លងកាត់អាងចម្រោះទឹកស្អាតជាមុននោះទេ។

ប្រតិបត្តិកររូបនេះ បានឲ្យដឹងថា តំបន់ឆ្នេរទេសចរមួយនេះ គឺមានសេវាបំរើ ដ៏សម្បូរបែប សម្រាប់ផ្តល់ជូនភ្ញៀវទេសចរជាតិអន្តរជាតិ ដែលចូលមកសំរាកលំហែ នៅតាមឆ្នេរឡុងសិតរួមមាន៖ ភ្ញៀវទេសចរគ្រប់ៗ រូប អាចអុំទូកតូចៗកម្សាន្តនៅតាមឆ្នេរសមុទ្រ លេងកីឡាមុជទឹកមើលផ្កាថ្ម ឬត្រីច្រើនប្រភេទ នៅក្រោមបាតសមុទ្រ ភ្ញៀវអាចដើរកម្សាន្ត ឬជិះម៉ូតូមើលព្រៃធម្មជាតិ នៅលើសង្កាត់កោះរ៉ុង និងមានការប្រគុំតន្ត្រីកម្សាន្តរាំច្រៀង នៅតាមឆ្នេរនាពេលរាត្រីជាដើម។

លោក ឡុក វណ្ណារីន បានអះអាងថា សម្រាប់តម្លៃសេវាបំរើផ្សេងៗមានដូចជា᧵ សេវាស្នាក់នៅ សេវាម្ហូបអាហារ ដែលដាកក់បំរើដល់ភ្ញៀវទេសចរ ដែលចូលមកដល់ឆ្នេរឡុងសិត គឺមានតម្លៃសមរម្យ ទោះជាថ្ងៃមានពិធីបុណ្យជាតិធំៗ បែបណាក្តី គឺបានរក្សាតម្លៃសេវាបំរើថេរដូចថ្ងៃធម្មតាដដែល។

លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ជារឿយៗ តែងបានរំលឹកដល់អាជ្ញាធរពាក់ព័ន្ធ ប្រតិបត្តិករ និងភ្ញៀវទេសចរ នឹងចូលមកទស្សនាតាមបំបន់ឆ្នេរក្នុងខេត្តទេសចរណ៍មួយនេះ ស្នើឲ្យរួមសហការគ្នាសំអាតបរិស្ថានឆ្នេរ ឲ្យមានអនាម័យ និងសោភ័ណភាព ដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យចូលមកទស្សនាបានច្រើននាបណ្តាឆ្នាំខាងមុខទៀត។

ទាក់ទិនបញ្ហានេះដែរ ភ្ញៀវទេសចរក្នុងស្រុកមួយក្រុម មកពីរាជធានីភ្នំពេញ ដែលបានធ្វើដំណើរកម្សាន្ត នៅតាមបណ្តាកោះមួយចំនួននាខេត្តព្រះសីហនុ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំនេះ បង្ហាញចំណាប់អារម្មណ៍ ទៅលើការងារសំអាតអនាម័យបរិស្ថានឆ្នេរនាន ឲ្យមានអនាម័យមានរយៈពេលយូរអង្វែង។ ភ្ញៀវទេសចរទាំងនោះ ក៏បានរំលឹកដល់ក្រុមអាជីវករ ឬប្រតិបត្តិករទេសចរ និងភ្ញៀវទេសចរ ដែលបានធ្វើដំណើរកម្សាន្តនៅតាមកោះ ឬឆ្នេរសមុទ្រនានា មិនត្រូវបោះចោលសំរាម ដែលនៅសេសសល់ពីសំណល់ម្ហូបអាហារទទួលទានរៀងៗខ្លួន គ្មានសណ្តាប់ធ្នាប់តាមឆ្នេរ ឬបោះចោលក្នុងទឹកសមុទ្រនោះទេ។

ភ្ញៀវទេសចរក្រុមនេះ ក៏បានសំណូមពរ ដល់រដ្ឋបាលខេត្តព្រះសីហនុ ជួយការពារព្រៃឈើធម្មជាតិ ដែលនៅសេសសល់នៅលើកោះរ៉ុង ឲ្យបានគង់វង្ស ព្រោះសង្កេតឃើញថា រាល់ថ្ងៃនេះ មានកម្មភាពកាប់ទន្ទ្រានដុតរានយកដីធ្វើជាកម្មសិទ្ធិឯកជន មានវិសាលភាពគួរឲ្យព្រួយបារម្ភ បើអាជ្ញាធរគ្មានវិធានការទប់ស្កាត់ ឲ្យមានប្រសិទ្ធភាពទេ។

ភ្ញៀវទេសចរ ចោទថា សកម្មភាពកាប់ផ្តួលរំលំដើមឈើធំៗនៅលើកោះរ៉ុង ក្រុងព្រះសីហនុ ដែលអាចធ្វើសកម្មភាពចេញមុខ និងគ្មានការទប់ស្កាត់ពីអាជ្ញាធរ រាល់ថ្ងៃនេះ ទំនងជាអាចមានមន្ត្រីមានតួនាទីខ្ពស់ មួយចំនួន កំពុងបំរើការងារ នៅក្រោមឱវាទរដ្ឋបាលខេត្តព្រះសីហនុ មន្ត្រីមានតួនាទីខ្លះទៀតកំពុងបំរើការងារនៅថ្នាក់ជាតិ និង ឈ្មួញមានទ្រព្យ ជាអ្នកកាងការពារ ឬនៅពីក្រោយបទល្មើសកាប់រានដីព្រៃឈើ នៅលើកោះរ៉ុង ជាថ្នូរចែកផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ទើបគ្មានសកម្មភាពទប់ស្កាត់ឲ្យមានប្រសិទ្ធភាព។

មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បង្ហាញថា ឆ្នេរសមុទ្រខេត្តព្រះសីហនុ មានចំនួន១៧១.៣៥គីឡូម៉ែត្រ និងមានឆ្នេរខ្សាច់មានខ្សាច់សក្បុះ មានអនាម័យ មានទឹកសមុទ្រថ្លា ឆ្នេរមានទឹករាក់ មានត្រីសមុទ្រជាច្រើនប្រភេទ មានផ្កាថ្មក្នុងបាតសមុទ្រចម្រុះពណ៌ និងមានកោះចំនួន ៣២ មានជីវចម្រុះធម្មជាតិពិតៗ ដែល ជាចំណុចទាក់ទាញ ឲ្យភ្ញៀវទេសចរសម្រុកចូលមកទស្សនាខេត្តនេះបានកាន់តែកើនច្រើនថែមទៀតនាថ្ងៃអនាគត៕ ដែន សីមា

Image may contain: swimming, outdoor and water

Image may contain: outdoor, water and nature

Image may contain: outdoor and water

Image may contain: 1 person, ocean, outdoor and water

Image may contain: 1 person, outdoor

Image may contain: tree, sky, outdoor and nature

Image may contain: one or more people, people sitting, outdoor and nature

Image may contain: one or more people, sky, tree and outdoor

Image may contain: outdoor, water and nature

Loading...