Loading...

សត្វពស់ដ៏សែនពិសខាំបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់, ជនរងគ្រោះមិនកើតអីសោះ ប៉ុន្តែ សត្វពស់បែរជាឈឺទៅវិញ

ត្រូវស្តេចពស់វែកខាំប្រៀបដូចជាត្រូវសត្វល្អិតខាំតែប៉ុណ្ណោះ ចំពោះ Roni Kurniawan អ្នកបង្ក្រាបពស់មួយរូបនៅ Riau, កោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី ។ Roni ល្បីឈ្មោះ ក្រោយពេលរូបភាពគាត់លេងជាមួយស្តេចពស់វែក២ក្បាល ដោយដៃទទេ ត្រូវបានបង្ហោះលើហ្វេសប៊ុកកាលពីចុងខែមីនា ។

Loading...

ពស់ទាំង២ក្បាលត្រូវបាន Roni រំដោះពីភូមិមួយ ក្រោយពេលវាបង្កការភ័យខ្លាចឲ្យប្រជាជន ។ ពស់១ក្បាលឈ្មោះ Ice ប្រវែងដល់ទៅ ៤ ម៉ែត្រ ថ្មីៗនេះបានខាំ Roni ពេលគាត់យកពិសពីវា ។ ទោះបីពិសរបស់សត្វពស់វែកអាចសម្លាប់សត្វដំរីពេញវ័យ១ក្បាល តែ Roni បានប្រកាសថា ខ្លួនបានស៊ាំទៅនឹងពិសពស់ទៅហើយ ។

«ការខាំរបស់ Ice ប្រៀបដូចមូសខាំចំពោះខ្ញុំអីចឹង», យុវជនវ័យ ២២ ឆ្នាំ រូបនេះឲ្យដឹង ។ ក្នុងពេល Roni មិនកើតអ្វីសោះ នោះគាត់បែរជាព្រួយ ដោយសារ Ice ទៅជាឈឺធ្ងន់ ក្រោយពេលវាខាំគាត់ ។ គាត់ឲ្យដឹងថា Ice ធម្មតាចូលចិត្តស្ងប់ស្ងាត់ និងរកចាប់ចំណីនៅជុំវិញផ្ទះ ៕

Loading...