Google បានដាក់ស្នើកម្មសិទ្ធិបញ្ញា ចំពោះប្រភេទម៉ាស៊ីនត្រជាក់បច្ចេកវិទ្យាខ្ពស់ ពុំប្រើស្លាបកង្ហារ ធ្វើឲ្យប្រតិបត្តិការម៉ាស៊ីនស្ងប់ស្ងាត់ ហើយតម្លៃថោក ។

Google បានចុះបញ្ជីសុំអាជ្ញាប័ណ្ណបង្កើត (License of invention) ម៉ាស៊ីនត្រជាក់ពុំមានកង្ហារ ហើយអាចមើលធ្លុះ ។ វាត្រូវបានច្នៃផលិតឡើងដោយរំលងចោលបាននូវគុណវិបត្តិនៃម៉ាស៊ីនត្រជាក់បែបបូរាណ ពេលបើកមានសម្លេងកង្ហារ ចំហាយខ្យល់ក្តៅអាចជះត្រឡប់ចូលក្នុងផ្ទះ បាំងក្រសែភ្នែក – នេះបើតាមការចុះផ្សាយរបស់ Fox News នៅថ្ងៃទី១០ មេសា ២០១៧ ។

គំរូម៉ាស៊ីនត្រជាក់ថ្មីនវ ត្រូវបានបំពាក់បរិក្ខារហៅថា «កងហួតចំហាយ» ។ នៅពេលដែលប្រើប្រាស់រួមជាមួយសំណុំសីតុណ្ហភាពឆ្លាតវៃ វាអាចជួយធ្វើឲ្យបន្ទប់ត្រជាក់ ពុំតម្រូវការឋាមពលអគ្គិសនីច្រើន ហើយក៏ពុំត្រូវការប្រើប្រាស់វត្ថុធាតុធ្វើឲ្យត្រជាក់ ។

ដើម្បីធ្វើឲ្យត្រជាក់ បរិក្ខារប្រើប្រាស់ប្រតិបតិការ «ធ្វើឲ្យត្រជាក់ដោយចំហាយអគ្គិសនី Peltier» ដែលវាជួយឲ្យទំហំនៃផលិតផលមានទំហំតូច ។ ប្រសិទ្ធភាពនៃប្រតិកម្ម Peltier បង្កើតឡើងនូវលំអៀងសីតុណ្ហភាព ពេលបញ្ជូនចរន្តអគ្គិសនីនៅលើបណ្តាអេឡិចត្រូត (electrode) ធ្វើឲ្យវត្ថុធាតុចម្លងចរន្ត ។

ផលិតផលនេះ អាចប្រកួតប្រជែងជាមួយកង្ហារគ្មានស្លាប Dyson ដែលត្រូវបានដាក់លក់កាលពីឆ្នាំ ២០១៤ ។ Dyson បានចំណាយប្រមាណ ៥០ លានដុល្លារ ដើម្បីអភិវឌ្ឍកង្ហារគ្មានស្លាបហៅថា Air Multiplier ៕

No automatic alt text available.

Image may contain: drawing

No automatic alt text available.

No automatic alt text available.

No automatic alt text available.

Loading...