Loading...

វាគឺជារឿងពិតកើតឡើងដោយកម្រនៅអង់គ្លេស ខណៈក្រុមគ្រួសារលោក Paul Kenyon អាយុ ៦២ ឆ្នាំ មានបំណងទៅទេសចរណ៍នៅទីក្រុង Orlando, រដ្ឋ Florida, អាមេរិក ។ ក្រុមគ្រួសារគាត់មាន ៦ នាក់ គឺគាត់ និងភរិយា កូនស្រី និងកូនប្រសារ រួមទាំងនៅ២នាក់ ក្នុងនោះ ចៅម្នាក់អាយុទើបបាន ៣ ខែ ឈ្មោះ Harvey ។

ពេលបំពេញក្នុងពាក្យសុំទិដ្ឋាការអេឡិចត្រូនិក ដោយចៃដន្យ គាត់បានគូសច្រឡំត្រង់សំណួរថាៈ អ្នកមានចង់ស្វែងរកវិធីចូលរួម ឬ ធ្លាប់ចូលរួមក្នុងសកម្មភាពភេរវកម្ម, សកម្មភាពចារកម្ម, បំផ្លិចបំផ្លាញ ឬ ប្រល័យពូជសាសន៍ ? ដោយជ្រើសយកប្រអប់ចម្លើយថា «មាន» ចំណពោះពាក្យសុំរបស់ចៅអាយុ ៣ ខែ ឈ្មោះ Harvey ។

Loading...

nghi-can-khung-bo-1-1492611092086ក្មេងប្រុស Harvey អាយុ ៣ ខែ រួមជាមួយម្តាយ និងជីតា នៅទូតអាមេរិក នាទីក្រុងឡុងដ៍

ក្រោយពីទទួលបានពាក្យស្នើសុំនេះភ្លាម ទូតអាមេរិកនៅក្រុងឡុងដ៍ បានកោះហៅក្មេងប្រុស Harvey អាយុ ៣ ខែ ឲ្យចូលខ្លួនមកសម្ភាសន៍ ។ លោក Paul Kenyon ត្រូវចំណាយពេល ១០ ម៉ោង ដើម្បីចេញទៅក្រុងឡុងដ៍ ដើម្បីឲ្យទូតអាមេរិកសម្ភាសន៍ ។

លោកថ្លែងទាំងហួសចិត្តថាៈ ខ្ញុំស្ទើរតែពុំជឿថា ទូតអាមេរិកបែរជាកោះហៅក្មេងអាយុ ៣ ខែ ពុំទាន់ចេះនិយាយផង ឲ្យទៅសម្ភាសន៍សោះ! ។ ទោះជាយ៉ាងណា ការ «ភ័ន្តច្រឡំ» នេះ បានធ្វើឲ្យក្រុមគ្រួសារត្រូវខាតបង់ចំណាយទៅមកដើម្បី «នាំខ្លួន Harvey» មកសម្ភាសន៍ ក៏ដូចជាប្តូរសំបុត្រយន្តហោះ អស់ប្រមាណ ៣០០០ ផោនដ៍ ។

លោកបន្ថែមថា ខ្ញុំពិតជាឆ្ងល់ណាស់ ! ចំពោះសំណួរបែបនេះ ប្រសិនបើគេមាន «បំណងអ្វី» ក៏ប្រាកដជាពុំ «សារភាព» ដែរ ។ ម្យ៉ាងទៀត Harvey ជាក្មេងអាយុ ៣ ខែ សួរថាតើវាអាចធ្វើអ្វីបានទៅ ? ។

តាមលោក របៀបរបបការងារ «ងាប់ស្តូក» បែបនេះ ពុំគួរកើតមានសោះ ៕

Image may contain: 4 people, people standing, baby, outdoor and closeup

Loading...