Loading...

ទាំងប្រជាពលរដ្ឋ ទាំងអាជ្ញាធរមូលដ្ឋានបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងទៅនឹងសកម្មភាពកាប់រុករានដីព្រៃយ៉ាងរង្គាលយកដីធ្វើជាកម្មសិទ្ធិនៅក្នុងភូមិសាស្ត្រឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ពីសំណាក់ក្រុមមនុស្សអាងខ្នងបង្អែកអ្នកមានអំណាច ក្រោមរូបភាព «ខ្ចីដៃ» ប្រជាពលរដ្ឋក្នុងតំបន់ធ្វើឲ្យព្រៃឈើសេសសល់ចុងក្រោយនៅជុំវិញអាងវារីអគ្គិសនីស្ទឹងអាតៃ រងការវិនាសហិនហោចអស់នៅពេលខាងមុខឆាប់ៗ ខណៈអាជ្ញាធរមានសមត្ថកិច្ចក្នុងតំបន់ចាត់ការទប់ស្កាត់គ្មានប្រសិទ្ធភាពបន្តិចណាឡើយ ។

Fores-e

Loading...

ក្រុមប្រជាពលរដ្ឋបាននិយាយបញ្ជាក់ឲ្យដឹងថា ព្រៃឈើនៅជុំវិញអាងវារីអគ្គិសនីស្ទឹងអាតៃបានទទួលរងនូវការកាប់បំផ្លាញធ្ងន់ធ្ងរនៅក្នុងឆ្នាំ២០១៥-២០១៦កន្លងទៅតែម្តង ហើយព្រៃឈើដែលនៅសេសសល់ចុងក្រោយក៏អាចនឹងរងការវិនាសហិនហោចអស់នៅពេលខាងមុខឆាប់ៗប្រសិនបើអាជ្ញាធរគ្មានវិធានការទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលាទេនោះ ។

លោក សុខ បឿន ជំទប់ទី២ ឃុំអូរសោម បានបញ្ជាក់ដោយទទួលស្គាល់ថា ព្រៃឈើនៅជុំវិញអាងវារីអគ្គិសនីស្ទឹងអាតៃដែលជាតំបន់អេកូទេសចរធម្មជាតិដ៏ពិសិដ្ឋនោះ បាន និងកំពុងរងការកាប់បំផ្លាញយ៉ាងរង្គាលដើម្បីរានយកដីធ្វើជាកម្មសិទ្ធពីសំណាក់ជនមានខ្នងបង្អែកអ្នកមានអំណាច ធ្វើឲ្យអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញកម្រិតថ្នាក់ក្រោមពិបាកទប់ស្កាត់ ពីព្រោះសុទ្ធតែមានការអន្តរាគមន៍យ៉ាងសកម្មធ្លាក់មកពីថ្នាក់លើគ្រាក់ៗជាហូរហែ ។

សូមឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ មេត្តាត្រួតពិនិត្យមើល និងមានវិធានការក្តៅទៅលើបទល្មើសឧក្រិដ្ឋកម្មព្រៃឈើនៅស្រុកវាលវែង ខេត្តពោធិ៍សាត់នោះឲ្យទាន់ពេលវេលាផង ក្រែងបានសេសសល់ព្រៃឈើក្នុងតំបន់ចុងក្រោយសម្រាប់អភិរក្សធនធានធម្មជាតិបានខ្លះ ៕

Forest-a Forest-b Forest-c Forest-d

ប្រភព៖ dtn7

Loading...