រហូតមកទល់បច្ចុប្បន្ននេះ ឃើញថា ល្បិចបោកតាមវិធីផ្សេងៗ ជាពិសេសតាមប្រព័ន្ធទូរស័ព្ទតែម្តង ដើម្បីបោកប្រាស់បងប្អូនប្រជាជនខ្មែរយើង ដែលពួកគាត់ពុំបានពិចារណាឲ្យជ្រៅជ្រះ… ។ ពិតណាស់ គ្រាន់តែលឺជនបោកប្រាស់ប្រាប់ថាមកពីក្រុមហ៊ុននេះក្រុមហ៊ុននោះ (យ៉ាងទំនង) ហើយប្រាប់ថា ពួកគាត់ទទួលបានរង្វន់ធំ តាមរយៈការចាប់លេខទូរស័ព្ទ ពួកគាត់ប្រាកដជាអន្ទះអន្ទែងធ្វើតាមគេ… ដោយគ្មានការពិចារណាថាវាជា«សំណាង»ទឹកភ្នែក ។ ហើយល្បិចដ៏ថោកទាបនេះ យើងក៏មិនដឹងដែរថា ជនឆរបោកទាំងនោះត្រូវជួប«ស៊យ» ឬ បាន«ស៊ី» ទៅលើបងប្អូនប្រជាជនខ្មែរយើងអស់ប៉ុន្មាននាក់ទៅហើយនោះទេ ។

យ៉ាងណាមិញ វីដេអូមួយត្រូវបានបង្ហោះលើហ្វេសប៊ុក នាពេលថ្មីៗនេះ បានបង្ហាញឲ្យឃើញជនបោកប្រាស់ម្នាក់ ឆរបោកចំថ្ងៃស៊យត្រូវខាតទឹកមាត់អត់ប្រយោជន៍ ដោយសារតែឆរបោក… ប៉ះចំបងប្រុសម្នាក់ ដែលជនរូបនេះឲ្យទៅបើករង្វាន់នៅធនាគារ អេស៊ីលីដា ដែលគាត់កំពុងបំរើការងារ ។

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូឆ្លើយឆ្លងតាមទូរស័ព្ទរវាងជនឆរបោក និងបងប្រុសម្នាក់ប៊ិះជាជនរងគ្រោះដូចខាងក្រោម៖

Loading...