Loading...

> គេហទំព័រសារព័ត៌មាន Yonhapnews របស់ប្រទេសកូរ៉េខាងត្បូង បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះដែលដកស្រង់ប្រភពពីរដ្ឋាភិបាលឲ្យដឹងថា កងកម្លាំងទាហានជើងអាកាសសហរដ្ឋអាមេរិកបានបញ្ជូនយន្តហោះចម្បាំងពិសេសមួយគ្រឿងដែលជាប្រភេទយន្តហោះស៊ើបអង្កេតតាមដានហិតក្លិនអាវុធនុយក្លេអ៊ែរឆ្ពោះទៅកានតំបន់ភាគខាងកើតឧបទ្វីបកូរ៉េ ស្របពេលដែលប្រទេសកូរ៉េខាងជើងប្រកាសកំណត់ពេលវេលាធ្វើតេស្តសាកល្បងគ្រាប់បែកនុយក្លេអ៊ែរសាជាថ្មីទៀត ។

Loading...

Dtn7.com Photos's photo.យន្តហោះធុន WC-135 Constant Phoenix ដែលសហរដ្ឋអាមេរិកបញ្ជូនមកកាន់ឧបទ្វីបកូរ៉េនេះ (ចុះចតដំបូងនៅមូលដ្ឋានទ័ពអាកាស Kadena នៃកោះ Okinawa ប្រទេសជប៉ុន) គឺមានបេសកកម្មពិសេសលើការប្រមូលតឹកតាងដែលមាននៅក្នុងបរិយាកាសទូទៅ សំដៅដើម្បីរកឲ្យឃើញ និងកំណត់ឲ្យបាននូវទីតាំងឃ្លាំងផ្ទុកអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង ។

Dtn7.com Photos's photo.

គួរបញ្ជាក់ជូនថា កម្មវិធីតេស្តសាកល្បងអាវុធមីស៊ីល និងអាវុធនុយក្លេអ៊ែរច្រើនលើកច្រើនសា ម្តងហើយម្តងទៀតទល់បច្ចុប្បន្នរបស់ប្រទេសកូរ៉េខាងជើង ដឹកនាំដោយបុរសវ័យក្មេង Kim Jong-un បានបង្កឲ្យមានភាពតានតឹងខ្លាំងរវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើង រហូតដល់មហាអំណាចអាមេរិកគំរាមវាយប្រហារប្រទេសកូរ៉េខាងជើងទៀតផង ៕

Dtn7.com Photos's photo.

ប្រភព៖ dtn7

Loading...