(វ៉ាស៊ីនតោន)៖ ក្រុមប្រឹក្សាសន្តិសុខ UN បានថ្កោលទោសកូរ៉េខាងជើងយ៉ាងខ្លាំង ចំពោះការបាញ់សាកល្បងមីស៊ីលផ្លោង មិនបានសម្រេចនាពេលថ្មីៗនេះ ហើយព្រមានដាក់ទណ្ឌកម្មថ្មីប្រឆំាងទីក្រុងព្យុងយ៉ាង សម្រាប់ការប្រកាន់អាកប្បកិរិយាបង្ករឿង និងអស្ថេរភាពឥតឈប់ឈរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧។

នៅក្នុងសេចក្ដីថ្លែងការណ៍អនុម័តឡើងជាឯកច្ឆ័ននៅថ្ងៃព្រហស្បតិ៍ (ម៉ោងនៅក្នុងទីក្រុងញូយ៉ក) ក្រុមប្រឹក្សាសន្តិសុខ UN បានស្នើសុំ ព្រមទំាងព្រមានកូរ៉េខាងជើងកុំឱ្យបាញ់សាកល្បងមីស៊ីល ឬអាវុធនុយក្លេអ៊ែរសាជាថ្មី ត្បិតសកម្មភាពទំាងនេះគឺផ្ទុយទំាងស្រុងនឹងដំណោះស្រាយ UN និងមានតែធ្វើឱ្យស្ថានភាពនៅក្នុងតំបន់កាន់តែតានតឹងតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតបើទីក្រុងព្យុងយ៉ាង នៅតែរឹងទទឹងធ្វើសកម្មភាពបង្ករឿង នោះក្រុមប្រឹក្សាសន្តិសុខនឹងចាត់វិធានការដាក់ទណ្ឌកម្មថ្មីយ៉ាងតឹងរ៉ឹងជាទីបំផុត។

គួរបញ្ជាក់ថា នេះគឺជាលើកទី០៥ហើយនៅក្នុងឆ្នាំ២០១៧នេះ ដែលក្រុមប្រឹក្សាសន្តិសុខUN អនុម័ត លើសេចក្ដីថ្លែងការណ៍ថ្កោលទោសកូរ៉េខាងជើង ខណៈទីក្រុងព្យុងយ៉ាង នៅតែសាកល្បងមីស៊ីលផ្លោងជាបន្តបន្ទាប់ ដោយមិនខ្វល់ឡើយចំពោះការគំរាមដាក់ទណ្ឌកម្ម ពីសំណាក់សហគមន៍អន្តរជាតិ ហើយដែលនេះអាចមកពីកូរ៉េខាងជើងយល់ថា ចិននៅចាំជួយខ្លួនជានិច្ច បើទោះបីជាទីក្រុងប៉េកាំង លើកដៃជាមួយគេឯងអនុម័តលើសេចក្ដីថ្លែងការណ៍ថ្កោលទោសនេះក៏ដោយ៕

Image may contain: 13 people, people sitting

Image may contain: one or more people and crowd

Image may contain: text

ប្រភព៖ freshnewsasia

Loading...