ស្នងការនគរបាលខេត្តព្រះសីហនុ និងប្រតិបត្តិករទេសចរបំរើសេវាដឹកជញ្ជូនតាមសមុទ្រ ស្នើដល់ភ្ញៀវទេសចរជាតិអន្តរជាតិ ត្រូវ ស្តាប់ការណែនាំ របស់សមត្ថកិច្ចជំនាញប្រចាំការនៅតាមគោលដៅទេសចរណ៍នីមួយៗ ដើម្បីការពារសុវត្ថិភាព។

លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា បានពង្រឹងកម្លាំងនគរបាលប្រចាំការនៅតាមគោលដៅមានភ្ញៀវទេសចរនិយមចូលទៅកម្សាន្ត ជាពិសេសគោលដៅផែដឹកភ្ញៀវទេសចរតាមសមុទ្រ ចេញទៅតាមបណ្តាកោះនានា ដើម្បីធ្វើយ៉ាងណារក្សាសុវត្ថិភាពជូនភ្ញៀវឲ្យមានសន្តិសុខ និងសុវត្ថិភាពល្អ។

Image may contain: ocean, sky, outdoor, nature and water

លោកថា បានណែនាំដល់កម្លាំងនគរបាលប្រចាំការនៅតាមផែកប៉ាល់ ឬទូកដឹកភ្ញៀវទេសចរ ត្រូវពង្រឹងការងារត្រួតពិនិត្យភ្ញៀវទេសចរជាតិអន្តរជាតិ ឲ្យពាក់អាវពោងការពារពេលធ្វើដំណើរតាមសមុទ្រឲ្យបានគ្រប់ៗគ្នា មុនអនុញ្ញាតិ ឲ្យកប៉ាល់ ឬទូកដឹកភ្ញៀវចេញទៅតាមបណ្តាកោះនានា។

លោក ជួន ណារិន្ទ ស្នើដល់ ប្រតិបតិ្តករទេសចរ ឬថៅកែក្រុមហ៊ុនដឹកភ្ញៀវទេសចរតាមសមុទ្រទាំងអស់ ត្រូវត្រួតពិនិត្យ ចំពោះការដឹកភ្ញៀវនៅតាមក្រុមហ៊ុននីមួយៗ ដោយមិនត្រូវដឹកភ្ញៀវឲ្យលើសចំនួនកៅអី ដែលមាននៅលើកប៉ាល់ ឬទូកដឹកអ្នកដំណើររបស់ខ្លួននោះទេ ព្រោះបារម្ភនាំឲ្យប៉ះពាល់ដល់សុវត្ថិភាពក្នុងការធ្វើដំណើរតាមសមុទ្រណាមួយកើតឡើង។

បន្ថែមលើនេះ លោក ជួន ណារិន្ទ ក៏បានរំលឹកដល់ម្ចាស់ក្រុមហ៊ុនដឹកភ្ញៀវទេសចរ ចេញទៅកម្សាន្តតាមបណ្តាកោះនានា ត្រូវត្រួតពិនិត្យកប៉ាល់ ឬទូកដឹកភ្ញៀវទេសចរ របស់ខ្លួនជាប្រចាំ និងត្រូវបំពាក់ពាវពោងការពារជូនភ្ញៀវឲ្យបានគ្រប់ចំនួន។

ទាក់ទិនបញ្ហានេះដែរ ភ្ញៀវទេសចរជាតិ ដែលបានចូលមកទស្សនាខេត្តព្រហសីហនុ និងបានធ្វើដំណើរចេញទៅកម្សាន្តនៅតាមបណ្តាកោះមួយចំនួន នាពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ បានរិះគន់ ម្ចាស់ក្រុមហ៊ុនកទូក ឬកប៉ាល់ដឹកជញ្ជូនភ្ញៀវទេសចរមួយចំនួន បានដឹកភ្ញៀវលើសចំណុះ។ ភ្ញៀវទេសចរមួយចំនួន ក៏បានថតបង្ហោះក្រុមហ៊ុនខ្លះ បង្ហោះតាមបណ្តាញសង្គមហ្វ្រែសប៊ុក រិះគន់ម្ចាស់ក្រុមហ៊ុនដឹកភ្ញៀវទេសចរ តាមសមុទ្រ ថា គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ដោយចោទក្រុមហ៊ុនកប៉ាល់ ឬទូកនីមួយៗ បានដាក់ភ្ញៀវលើសចំណុះ និងគ្មានអាវពោងពាក់ការពារជាដើម។

Image may contain: one or more people, people standing and outdoor

ឆ្លើយតបបញ្ហានេះ ប្រតិបត្តិករទេសចរ ឬម្ចាស់ក្រុមហ៊ុនដឹកភ្ញៀវទេសចរតាមសមុទ្រមួយចំនួន ទទួលស្គាល់ថា មានពេលខ្លះក្រុមហ៊ុនកប៉ាល់ ឬទូកដឹកភ្ញៀវទេសចរចេញទៅកម្សាន្តតាមកោះផ្សេងៗ នាខេត្តព្រះសីហនុ បានដឹកភ្ញៀវទេសចរ លើសពីចំនួនកៅអី នៅក្នុងកប៉ាល់ ឬទូក នៅពេលមានពិធីបុណ្យជាតិធំៗ មានបុណ្យចូលឆ្នាំ បុណ្យភ្ជុំ និងបុណ្យឆ្លងឆ្នាំសកលជាដើម។ ប៉ុន្តែទន្ទឹមគ្នានេះ ម្ចាស់ក្រុមហ៊ុនដឹកភ្ញៀវទេសចរ ទៅកម្សាន្តតាមកោះ ក៏បានអះអាងថា មានភ្ញៀវទេសចរមួយចំនួន មិនស្តាប់ការណែនាំ របស់បុគ្គលិកក្រុមហ៊ុន ដែលស្នើឲ្យពាក់ពាវពោងការពារ ឬហាមឃាត់មិនឲ្យគឡើងទូកពេល មានភ្ញៀវច្រើនលកើសចំណុះនោះទេ ដោយមានៈឡើងទូក មិនស្តាប់តាមការណែនាំ របស់បុគ្គលិកបំរើសេវាដឹកជញ្ជូនតាមសមុទ្រនោះទេ។

លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ប បានឲ្យដឹងថា ពិធីបុណ្យចូលឆ្នាំរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ខេត្តនេះ ទទួលបានភ្ញៀវទេសចរជាតិអន្តរជាតិកើនជាង ១០ភាគរយ បើប្រៀបធៀប ឆ្នាំ២០១៦ ដោយមានភ្ញៀវទេសចរសរុបជិត ១៤ម៉ឺន ៣ពាន់ ៦រយនាក់ (១៤៣,៥៩៧)៕ ដែន សីមា

Image may contain: 2 people, sunglasses

Image may contain: sky, mountain, ocean, outdoor and nature

Image may contain: sky, ocean, cloud, outdoor, nature and water

Image may contain: 1 person, sitting

Image may contain: one or more people, sky and outdoor

Image may contain: 1 person, sitting and standing

Image may contain: sky, cloud, ocean, mountain, outdoor, nature and water

Image may contain: one or more people, sky, beach and outdoor

Image may contain: sky, house, ocean, outdoor, nature and water

Image may contain: ocean, sky, beach, outdoor, nature and water

Loading...