Loading...

ក្នុងសិក្ខាសាលាមួយកាលពីជាង១ខែមុន នៅប្រទេសចិន ប្រវិត្តវិទូល្បីល្បាញចិន លោក Shen Zhihua ជំនាញខាងស្រាវជ្រាវពីសម័យសង្គ្រាមឧបទ្វីបកូរ៉េ បានផ្តើមមតិ ជំរុញឲ្យមេដឹកនាំចិនពិនិត្យឡើងវិញ នូវសារគាំទ្ររបស់ខ្លួន ចំពោះកូរ៉េខាងជើង ។

ខាងក្រោមជាសម្រង់ខ្លឹមសារសំខាន់ៗ នៃបទអន្តរាគមន៍របស់ Shen Zhihua

Loading...

– មុននេះយូរមកហើយ ប្រធាន ម៉ៅ បាននិយាយថា មិត្តរបស់យងជានរណា ហើយអ្នកណាជាសត្រូវរបស់យើង គឺជាបញ្ហាសំខាន់ចម្បងក្នុងការធ្វើបដិវត្ត ។

– អ្នកណាជាមិត្តយើង ហើយអ្នកណាជាសត្រូវរបស់យើង ? ប្រសិនបើពុំញែកច្បាស់រវាងមិត្ត និងសត្រូវ តើធ្វើបែបណាអាចប្រយុទ្ធ និងប្រយុទ្ធដើម្បីអ្វី ?

– ប្រសិនបើសម្លឹងមើលកូរ៉េខាងជើង និងខាងត្បូង តើមួយណាជាមិត្ត មួយណាជាសត្រូវចំពោះចិន ? សម្លឹងពីខាងក្រៅ ចិន និងកូរ៉េខាងជើង ជាសម្ព័ន្ធមិត្តក្នុងពេលដែលអាមេរិក ជប៉ុន គាំទ្រកូរ៉េខាងត្បូង ប្រឆាំងនឹងកូរ៉េខាងជើង ។

– ការបូកសរុបជាមូលដ្ឋានរបស់ខ្ញុំ គឺពិនិត្យតាមស្ថានការណ៍បច្ចុប្បន្ន កូរ៉េខាងជើងជាសត្រូវ «សក្តានុពល» ចំពោះចិន ហើយកូរ៉េខាងត្បូងអាចជាមិត្តរបស់ចិន ។ យើងហៅកូរ៉េខាងជើងថាជា «សត្រូវសក្តានុពល» ព្រោះតែរហូតទល់ពេលនេះ វាពុំទាន់ «បង្ហាញឲ្យឃើញ» នៅឡើយទេ ។

– តាមការស្រាវជ្រាវរបស់ខ្ញុំ អំពីទំនាក់ទំនងចិន-កូរ៉េ នោះចិន និងកូរ៉េខាងជើង ពិតជាមិត្តភក្តិ និងសម្ព័ន្ធមិត្ត ក្នុងអតីតកាល ។ ពោលគឺ ចាប់ពីគ្រាដែលចំណងទាក់ទងនេះជាមិត្តភាព ពិសេសត្រូវបានប្រធាន ម៉ៅ សេទុង លោកប្រធាន គីម អ៊ីស៊ុង ព្រមទាំងមេដឹកនាំចិន និងកូរ៉េខាងជើងដទៃទៀត ចំណាយកម្លាំងពលំកសាងឡើងអស់កាលដ៏យូរ ។

– គ្រាដែលចិន និងកូរ៉េខាងត្បូង កសាងទំនាក់ទំនងការទូតនៅឆ្នាំ ១៩៩២ នោះគ្រឹះនយោបាយនៃចំណងទាក់ទងរវាងចិន-កូរ៉េខាងជើង ត្រូវបានបំផ្លាញចោលទាំងស្រុង ។ រហូតទល់ឆ្នាំ១៩៩២ ពេលដែលសង្គ្រាមត្រជាក់ត្រូវបានបញ្ចប់ ចំណងទាក់ទងចិន-កូរ៉េខាងជើង ដែលត្រូវបានជំនាន់មុនបង្កើតឡើង វាពុំនៅឋិតថេរទៀតទេ ។

– និយាយតាមការពិតជាក់ស្តែង គឺអ្វីៗគ្រប់យ៉ាង បានប្រែប្រួលក្នុងទំនាក់ទំនង ចិន-កូរ៉េខាងជើង ។ ក្នុងនយោបាយការបរទេស សេដ្ឋកិច្ចនយោបាយ និងអ្វីៗគ្រប់យ៉ាង…ផលប្រយោជន៍ចិន និងកូរ៉េខាងខាងជើង ផ្សេងពីគ្នា គឺជាមូលដ្ឋាននៃសម្ព័ន្ធភាពរលំរលាយមួយ ។ សន្ធិសញ្ញាសម្ព័ន្ធមិត្តរវាងចិន និងកូរ៉េខាងជើង បានក្លាយជាក្រដាសពុំបានការ ។

– នាខណៈពេលនោះ ចំណងទាក់ទងរវាងចិន និងកូរ៉េខាងជើង បានក្លាយជាចំណងទាក់ទងមួយធម្មតា -ធម្មតារវាងប្រទេស និងប្រទេស ។ ប៉ុន្តែ ចំណងទាក់ទងធម្មតានេះ បានប្រែប្រួលស្ងៀមស្ងាត់ក្លាយជាការគុំគួនយ៉ាងឆាប់រហ័ស ហើយនេះគឺដោយសារតែកូរ៉េខាងជើងបានផ្តើមឡើងនូវយុទ្ធសាស្ត្រនុយក្លេអ៊ែរ ។

– ដើមហេតុដែលជាប្រភពនៃវិបត្តិកាន់តែអាក្រក់ឡើងៗ នៅលើឧបទ្វីបកូរ៉េ គឺដោយសារក្រុងព្យុងយ៉ាង បន្តរត់តាមកម្មវិធីនុយក្លេអ៊ែរ ហើយសាកល្បងវាជាបន្តបន្ទាប់ ។ នេះឯង ក៏ជាមូលហេតុចម្បងបង្កជាស្ថានការណ៍អស្ថេរភាពនៅផ្នែកខាងក្រៅរបស់ប្រទេសចិន ។

– កូរ៉េខាងជើងបានប្រព្រឹត្តបែបនេះ ដើម្បីតែប្រយោជន៍ជាមូលដ្ឋានរបស់ខ្លួនប៉ុណ្ណោះ ។

– ដូច្នេះ បើពិនិត្យជាសត្យានុមត្តិ ប្រយោជន៍ជាមូលដ្ឋានរបស់ចិន និងកូរ៉េខាងជើង កំពុងតែបដិបក្ខគ្នា ។ ផលប្រយោជន៍ជាមូលដ្ឋានរបស់ចិន គឺការធ្វើឲ្យស្ថេរភាព តាមបណ្តោយព្រំដែន ហើយអភិវឌ្ឍនៅខាងក្រៅ ។ ប៉ុន្តែ ចាប់ពីពេលកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរមក តំបន់ព្រំដែនរបស់ចិន ពុំដែលបានស្ងប់ស្ងាត់ទេ ។ ដូច្នេះ ប្រយោជន៍របស់ចិន និងកូរ៉េខាងជើង គឺទំនាស់គ្នា ។

– អ្នកនាំពាក្យក្រសួងការបរទេសប្រកាសថា វិបត្តិនុយក្លេអ៊ែរនៅកូរ៉េខាងជើង ត្រូវបានបញ្ឆេះឡើងដោយគំនុំរវាងក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាង ។ ប្រការនេះ អាចយល់បានតាមភាសាការទូត ។ ប៉ុន្តែ ក្នុងតួនាទីជាអ្នកស្រាវជ្រាវ យើងត្រូវឃើញឲ្យច្បាស់ការប្តូរទៅកាន់គោលនយោបាយម្ចាស់កម្មសិទ្ធិនុយក្លេអ៊ែររបស់កូរ៉េខាងជើង ត្រូវបានបញ្ឆេះឡើងដោយបណ្តាការប្រែប្រួលនៃចំណងទាក់ទងជាមួយចិន ។

– យើងត្រូវឃើញច្បាស់លាស់ថា ចិន និង កូរ៉េខាងជើង ពុំមែនជាបងប្អូនពីរនាក់ប្រកៀកស្មាគ្នាទៀតឡើយ ហើយក្នុងរយៈពេលមួយខ្លី ពុំមានលទ្ធភាពកែសម្រួលទំនាក់ទំនងចិន-កូរ៉េខាងជើង ទេ ។

– ស្ថានការណ៍បច្ចុប្បន្ន គឺរៀងរាល់លើកដែលកូរ៉េខាងជើងសាកល្បងនុយក្លេអ៊ែរ នោះអាមេរិកតែងបង្កើនកម្លាំងយោធានៅភាគឥឦសានអាស៊ី ដោយការដាក់ពង្រាយយន្តហោះគ្មានអ្នកបើកបរ នាវាផ្ទុកយន្តហោះ ឬ រៀបចំការធ្វើសមយុទ្ធយោធា រួចបន្ទាប់មក ក្រោមសម្ពាធយោធារបស់អាមេរិក បណ្តាលឲ្យកូរ៉េខាងជើងអនុវត្តការសាកល្បងនុយក្លេអ៊ែរបន្តទៀត ។ ម្ខាងដំណើរការសាកល្បងនុយក្លេអ៊ែរ រីឯម្ខាងទៀត បង្កើនកម្លាំងទ័ព ហើយសភាពការណ៍បន្តតានតឹង ។

– លទ្ធផលនៃកាំជណ្តើរវិលជុំនេះជាអ្វី ? សម្ពាធពិតប្រាកដត្រលប់ជាសង្កត់មកលើចិន និងកូរ៉េខាងត្បូង ។ ប្រទេសដែលរងឥទ្ធិពលធ្ងន់ធ្ងរបំផុត គឺចិន និងកូរ៉េខាងត្បូង ។ ដូច្នេះ ផលវិបាកនៃការដែលកូរ៉េខាងជើងបង្កហេតុ គឺសម្ពាធ និងគ្រោះមហន្តរាយចំពោះចិន ។

– ក្រៅពីនោះ ប្រសិនបើអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងផ្ទុះ តើអ្នកណាជាជនរងគ្រោះនៃការជ្រៀបចេញនៃធូលីវិទ្យុសកម្ម ? ។

– នោះគឺចិន និងកូរ៉េខាងត្បូង ។ ព្រោះជប៉ុន មានតំបន់សមុទ្រមួយនៅចន្លោះកូរ៉េខាងជើង ជាមួយគេ រីឯអាមេរិកវិញ គឺមានមហាសមុទ្រប៉ាស៊ីហ្វិកដ៏ធំល្វឹងល្វើយមួយ ៕ លីសា

Loading...