Loading...

Pagsule -ជាកាបូបមានលទ្ធភាពកម្ចាត់ក្លិនស្អុយសម្លៀកបំពាក់ភ្លាមៗ ដែលអ្នកហាត់ gym រូបណាក៏ប្រាថ្នាចង់បាន

បច្ចេកវិទ្យាកម្ចាត់ក្លិនប្រើកាំរស្មិ UV និងអុកស៊ីហ្សែនសកម្ម ជាកូនសោសម្រាប់ «អព្ភូតហេតុ» នេះ ។ បច្ចេកវិទ្យាអនុញ្ញាតឲ្យបរិស្ថានខាងក្នុងកាបូបសម្លាប់បាក់តេរី, វីរុស និងអតិសុខុមប្រាណផ្សេងៗ ធ្វើឲ្យសម្លៀកបំពាក់របស់អ្នកប្រែជាស្អាត ក្រអូបដូចបានបោកគក់ -មិនតែប៉ុណ្ណោះ អាចពាក់ឡើងវិញដើម្បីបន្តហាត់ប្រាណ ។

Loading...

No automatic alt text available.

តាមរយៈប្រតិបត្តិការត្រូវបានបំពាក់ស្រាប់ អ្នកប្រើអាចជ្រើសរើសពេលវេលា «បោកស្ងួត» ១៥, ២០ ឬ ៣៥ នាទី អាស្រ័យទៅតាម «កម្រិតស្អុយ» និងសាច់ក្រណាត់របស់ខោអាវ ។

នាយក Marketing របស់ Paqsule លោក Ravid Yosef ឲ្យដឹងថា ក្នុងអនាគតឆាប់ៗនេះ កាបូបនឹងត្រូវបានរួមបញ្ចូលទាំង GPS ។

តាមរយៈការ «បោកស្ងួត» មិនប្រើប្រាស់ទឹក ឬ សាប៊ូ ដូច្នេះ អ្នកប្រើអាចស្ងប់ចិត្តដាក់របស់ប្រើប្រាស់ផ្ទាល់ខ្លួនផ្សេងៗដូចជាទូរស័ព្ទ, សៀវភៅ ថែមទាំងចំណីអាហារក្នុងកាបូប ។

តាម Pagsule កាបូបរបស់ក្រុមហ៊ុនមានលទ្ធភាពសម្លាប់មេរោគដល់ទៅ ៩៩% ។ តម្លៃរបស់កាបូបនេះពី ២២៩ ទៅ ៣៤៩ ដុល្លារ ៕

No automatic alt text available.

No automatic alt text available.

No automatic alt text available.

No automatic alt text available.

No automatic alt text available.

No automatic alt text available.

Image may contain: outdoor

Loading...