Loading...

ការស្រាវជ្រាវធំបំផុត អំពីទំនាក់ទំនងរវាងការជិះកង់ ជាមួយនឹងហានិភ័យមហារីក និងជំងឺបេះដូង ត្រូវបានដំណើរការលើមនុស្ស ២៥០.០០០ នាក់ នៅអង់គ្លេស ក្នុងរយៈពេល ៥ ឆ្នាំ បង្ហាញថា ជិះកង់នាំមកនូវគុណប្រយោជន៍សុខភាពហួសពីការស្មាន ។ អ្នកជិះកង់ជាប្រចាំ ជាមធ្យម ៥០ គីឡូម៉ែត្រ ក្នុង១សប្តាហ៍ បន្ថយបានហានិភ័យស្លាប់ ដោយគ្រប់មូលហេតុដល់ទៅ ៤១%, អត្រាកើតជំងឺមហារីកថយចុះ ៤៥% និងជំងឺបេះដូងគឺ ៤៦% ។

ការស្រាវជ្រាវក៏បង្ហាញថា ការដើរក៏ផ្តល់សារប្រយោជន៍សុខភាបច្រើនដែរ ប៉ុន្តែ មិនស្មើនឹងការជិះកង់ ដោយសារដើរមានអាំងតង់ស៊ីតេទាបជាងប្រៀបនឹងកម្លាំងធាក់ ។

Loading...

ពួកអ្នកស្រាវជ្រាវសង្កេតឃើញថា ដើរអាចជួយបន្ថយហានិភ័យកើតជំងឺបេះដូងទាបជាង ២៧% និងហានិភ័យស្លាប់ដោយសារជំងឺនេះ ៣៦% ។ ប៉ុន្តែ វាមិនធ្វើឲ្យថយចុះច្រើនហានិភ័យកើតមហារីក ឬ ស្លាប់មុនអាយុ ៕

Loading...